ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានយកសាំងទៅចាក់ដុតផ្ទះភាគីជនជាតិចិនដូចគ្នាជារងគ្រោះបណ្ដាលឲ្យឆាបឆេះនិងមានមនុស្សប្រុសស្រី ក្មេងចាស់ របួសចំនួន ៥នាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៦ខែ កញ្ញា ឆ្នាំ២០២៦ នៅក្នុងបុរីពិភពថ្មីគួរស្រូវ ២ ផ្ទះលេខ២៣ ផ្លូវលេខ២៥ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុដោយភាគីជនបង្កជាជនជាតិចិនបានមកទារលុយនិងរករឿងភាគីរងគ្រោះជាជនជាតិចិនដូចគ្នាច្រើនលើកមកហើយ ដោយភាគីរងគ្រោះជំពាក់លុយទៅលើភាគីជនបង្កមិនព្រមសង ។
លុះមកដល់ថ្ងៃកើតហេតុខាងលើ ដោយជនដៃដល់ជាជនជាតិចិនបានមកទារលុយម្តងទៀតរួចទិញសាំងនិងមានកូនកាំបិតមកជាមួយ ក្រោយមកក៏កើតជាជម្លោះវាយប្រតាយប្រតប់គ្នាធ្វើអោយភាគីជនដៃដល់បានយកសាំងមកចាក់ដុតបណ្តាលឲ្យឆាបឆេះផ្ទះនិងរាលដល់ឆេះទៅលើជនរងគ្រោះ ចំនួន ៥នាក់ក្នុងនោះមានបុរសជនជាតិចិន២នាក់ ស្ត្រីខ្មែរ២នាក់ នឹងក្មេងប្រុសម្នាក់ អាយុប្រហែល៧ខែ ម្នាក់ទៀតបញ្ជូនទៅមន្ទីពេទ្យភ្លាមនោះស្ត្រីជា ជនជាតិខ្មែររត់ចេញមកក្រៅស្រែកអោយគេជួយភ្លាមនោះប្រជាពលរដ្ឋរស់ ក្បែរនោះបាននាំគ្នាយកបំពង់ពន្លត់ អគ្គិភ័យទៅបាញ់ពន្លត់និងបានសន្តិសុខបុរីប្រេីប្រាស់ឡានទឹកក្នុងបុរីបាញ់ទឹកអស់ចំនួន១គ្រឿងទេីបធ្វើឲ្យភ្លើងរលត់ទៅវិញ ។
ក្រោយកើតហេតសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសួរនាំទេីបដឹងថា ជាករណី រឿងជំពាក់ប្រាក់ធ្វើរការងារជាមួយគ្នារវាងជនជាតិចិន និងជនជាតិចិន មិនបេីកប្រាក់ខែអោយគ្នា ។
ក្នុងករណីនេះ ជនសង្ស័យបង្កហេតុបានគេចខ្លួនបាត់ស្រមោល ខណៈសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌដង្កោ កំពុងតែធ្វើស្រាវជ្រាវរកជនបង្កយកមកអនុវត្តន៍ទោសតាមច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ










