ភ្នំពេញ៖ លោក ឃួង ស្រេង បានអំពាវនាវឱ្យអ្នកវិនិយោគទុនបរទេសមកវិនិយោគស្របច្បាប់នៅភ្នំពេញបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ កាន់តែច្រើន បង្កើនជីវភាពប្រជាពលរដ្ឋកាន់តែធូធារបានមួយកំរិតទៀត ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវបែបនេះ ខណៈលោក និងលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា ចូលរួមពិធីសម្ពោធផ្លូវការសណ្ឋាគារលំដាប់ផ្កាយ៤ មួយកន្លែង ដែលមានទីតាំង ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។
លោក ឃួង ស្រេង បានមានប្រសាសន៌ថា៖ ការបង្កើតឱ្យមានសណ្ឋាគារ នៅ ភ្នំពេញនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ រដ្ឋបាលរាជធានីភ្នំពេញ គាំទ្រយ៉ាងពេញទំហឹង ជាមួយនិងកិច្ចការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អចំពោះការវិនិយោគទាឱងអស់។ នេះជាសញ្ញាមួយក្នុងការទាក់ទាញទេសចរណ៍ឱ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ ប្រទេសកម្ពុជាកំពុងខិតខំអភិវឌ្ឍន៏ខ្លួន ឱ្យសម្រេចគោលដៅ រក្សាបានកំណើនសេដ្ឋកិច្ចជាតិទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគ ព្រមទាំងមានចក្ខុវិស័យធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យលើគ្រប់វិស័យបន្ថែមទៀត យើងគ្រប់គ្នាត្រូវរួមគ្នារក្សាឱ្យបានសន្តិភាព ទោះបីក្នុងតម្លៃណាក៏ដោយ។ ឯកការទាក់ទាញអ្នកវិនិយោគឱ្យបានច្រើន មកបោះទុន វិនិយោ គស្របច្បាប់ នៅកម្ពុជា ហេីយ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមខ្លួនជា ស្រេចដើម្បីផ្តល់ការ គាំទ្រ ជានិច្ច ។
លោក លី យីងអាន អ្នកវិនិយោកទុន នៅភ្នំពេញ បានបញ្ជាក់ថា៖ សណ្ឋាគារផ្កាយ៤ មានបន្ទប់គេងចំនួន ៧៩បន្ទប់ មានភោជនីដ្ឋាន សាលសន្និសីទ កន្លែងជប់លៀង មានស្កាយបា ស្ទីមនិងអាងហែ លទឹក ប្រកបដោយប្រណិតភាព។ ការបង្កើតឱ្យមានសណ្ឋាគារនេះឡើង គឺពិតជាបានចូលរួចចំណែក ក្នុងការលើកស្ទួយ វិស័យទេសចរណ៍ នៅកម្ពុជា ហើយ ក៏ជួយបង្កើតការងារឱ្យប្រជាពលរដ្ឋកម្ពុជាផងដែរ៕
ដោយ៖ សំរិត









