កំពុងអ៊ុតអាប៉ោងក្នុងចម្ការដូង ត្រូវកម្លាំងនគរបាលស្រុកសំរោងទងចុះបោសសម្អាតភ្លាមៗ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ​៖ ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ខុសច្បាប់ ( អាប៉ោង )​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង​​បង្ក្រាប​បាន ខណៈ​ដែល​ក្រុម​អ្នក​ញៀន​ល្បែង​កំពុង​តែ​ចំតិត​គូទ​អ៊ុតអាប៉ោង​នៅ​ក្នុង​ចំការ​ដូង​១កន្លែង ហើយ​កម្លាំង​នគរបាល​សហ​ការ​ឆ្មក់​បង្ក្រាប​បាន ​។

ការ​ឆ្មក់​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​(​អា​ប៉ា​ង​) ​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៨ ​កញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុង​ដីចំការ​ដូង​របស់​ឈ្មោះ ហ៊ឹ​ម វ៉ា​ន់​ថេ​ង ក្នុងភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ញៀន​ល្បែង​ដែល​ឃាត់​ចំនួន​៧​នាក់÷

ទី​១- ឈ្មោះ ភឺន សុ​ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
ទី​២- ឈ្មោះ ហ៊ឹ​ម ផានិត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​
ទី​៣- ឈ្មោះ អឿ​ន សុភា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ អ្នក​ទាំង​៣​នាក់​រស់នៅ​ក្នុងភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ
ទី​៤- ឈ្មោះ យិ​ន សៅ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង
ទី​៥- ឈ្មោះ កាន់ ផា​ន់​ណា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពញា​អោ​ង ឃុំ​ទំព័រ​មាស​  ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ
ទី​៦- ឈ្មោះ នុ​ត ដេ​ត ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​តាំង​កន្ទួត ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង
និង​ទី​៧- ឈ្មោះ ជួប ម៉ៅ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាម​ឃ្លៃ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ថា ​នៅ​មុន​ពេល​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​ខាងលើ​ គឺ​អ្នក​ញៀន​ល្បែងស៊ីសង បាន​ណាត់ជួប​គ្នា ដោយ​អង្គុយ​ ខ្លះ​ចំតិត​គូទ អ៊ុត​អា​ប៉ា​ង ហើយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សំរោង​ទង បាន​សហការ​ជាមួយ​ផ្នែក​គ្រឿងញៀន​​ និង​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទំព័រ​មាស បាន​ធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​លេង​អាប៉ោង​មួយ​កន្លែង​នៅ​ចំណុច​ដីចំការ​ដូង​របស់​ឈ្មោះ ហ៊ឹ​ម វ៉ា​ន់​ថេ​ង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​បាយ​ស្រា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ ឃាត់​មនុស្ស​ចំនួន​៧​នាក់ និង​ធ្វើការ​ដក ហូត​វត្ថុ​តាង​មាន កំរាល​ចាក់​អាប៉ោង​ចំនួន​១ ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២៦ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1AC-6410 និង ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿងផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រោយ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ល្បែង​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ​៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print