រថយន្តកូរ៉េដឹកអេតចាយបេីកវ៉ាជែងជ្រុលបុកម៉ូតូបណ្តាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ នារី ម្នាក់ បាន ស្លាប់ ភ្លាមៗនៅនឹងកន្លែងកេីតហេតុខណៈ កំពុងជិះម៉ូតូហេីយត្រូវបានរថយន្តកូរ៉េដឹកអេតចាយបេីកវ៉ាជែងជ្រុលទៅបុកពេញទំហឹង កាល ពី វេលាម៉ោង ០៧យប់ ថ្ងៃ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២៦ ស្ថិត តាម បណ្ដោយ ផ្លូវ ២០០៤ សង្កាត់ កាកាប ទី១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុខណៈកំពុងភ្លៀងគេឃេីញនារីម្នាក់ជិះម៉ូតូម៉ាក HONDA Beat ពាក់ ផ្លាក លេខ ភ្នំពេញ 1D-1758 ធ្វេីដំណេីរតាមបណ្តោយផ្លូវ២០០៤ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្ដ កូរ៉េ ដឹក អេតចាយ មួយ គ្រឿង ពាក់ ផ្លាក លេខ ភ្នំពេញ 2M-0100 បេីក វ៉ាជែង ក្នុងទិសដៅបញ្ច្រាសទិសគ្នាចូលចំណែកខាងម៉ូតូជ្រុល ទៅ បុក ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ ។ ភ្លាមៗ នោះ ប្រជាពលរដ្ឋ ឃាត់ តៃកុង រថយន្ដ ប្រគល់ឲ្យ សមត្ថកិច្ច ។

...

 

ក្រោយ ពេល កេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវ គោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ដ និង ម៉ូតូ ទៅ រក្សា ទុក រង់ ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ ចំណែក ឯ សព ជនរងគ្រោះ សមត្ថកិច្ច ធ្វើ លិខិត ប្រគល់ ឲ្យ សាច់ ញាតិ យក ទៅ ធ្វើ បុណ្យ តាម ប្រពៃណី ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print