ខេត្តស្វាយរៀង៖ ថ្នាក់ដឹកនាំសាខាអគ្គិសនីខេត្តស្វាយរៀងអញ្ជើញចូលទស្សនាវត្ថុបុរាណនៅសារមន្ទីរខេត្ត ដើម្បីស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្ត របស់បុព្វបុរសខ្មែរ។
ជាក់ស្តែង ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោកសេង ប៊ុណ្ណាត ប្រធានសាខា បានដឹកនាំលោក លោកស្រីសាខាអគ្គិសនីខេត្តស្វាយរៀង ចូលទស្សនាវត្ថុបុរាណនៅសារមន្ទីរខេត្ត ដើម្បីស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្ត របស់បុព្វបុរសខ្មែរ ជាពិសេសប្រវត្តិសាស្ត្រដែលមាននៅក្នុងខេត្តស្វាយរៀង ទីតាំងស្ថិតនៅបរិវេណមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក ឡាយ សុខា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានអរគុណលោក សេងប៊ុណ្ណាត ប្រធានសាខាដែលបានដឹកនាំ លោក លោកស្រី សាខាអគ្គិសនីខេត្តស្វាយរៀង បានចូលទស្សនាវត្ថុបុរាណនៅសារមន្ទីរខេត្តរបស់លោកដើម្បីស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្ត របស់បុព្វបុរសខ្មែរ ជាពិសេស ប្រវត្តិសាស្ត្រដែលមាននៅក្នុងខេត្តស្វាយរៀង។
បន្ទាប់មក លោកប្រធានសាខាក៏បាន ឧបត្ថម្ភជាថវិកា ចំនួន ៥០,០០០រៀល ដល់ក្រុមការងារសារមន្ទីរ និងកែលម្អសារមន្ទីរផងដែរ។
លោក ឡាយ សុខា ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត ក៏បានជូនពរដល់លោកប្រធានសខាអគ្គិសនីខេត្តនិងក្រុមការងារជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ សុថាន










