ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួនពាក់ព័ន្ធករណីលួច ខ្សែភ្លើងនិងគម្របអំពូលភ្លើង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ត្រូវបាននគរបាលក្រុងបាវិតឃាត់ខ្លួន ពាក់ព័ន្ធករណីលួចខ្សែភ្លើងនិងគម្របអំពូលភ្លើង ។

 

នគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះថា ជនសង្ស័យមានឈ្មោះ  អ៊ុំ សារ៉ាត់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិថ្នល់កែង  សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង និងវត្ថុតាងរូមមាន  ខ្សែភ្លើងមួយដុំធំនិងកូនកាំបិតមួយដើមនិងឈ្មោះរ៉ន សារិន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យដោយដកហូតវត្ថុតាងរួមមាន ប្រអប់អំពូលភ្លេីងធ្វើអំពីស័ង្កសី ចំនួន៣សន្លឹក គម្របស័ង្គសី អំពូលភ្លើង ចំនួន៤៣សន្លឹក ដែកអុីណុក ជើងទម្រ តុ ចំនួន ១។

 

ចំពោះជនសង្ស័យឈ្មោះ រ៉ន សារិន សមត្ថកិច្ចនគរបាលបានសហការជាមួយផ្នែកគ្រឿងញៀនធ្វើតេតេស្ដដោយមានលទ្ធផលវិជ្ជមាន (+) ។

...

 

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់ ៕ ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print