ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត Ford មួយគ្រឿងរេចង្កូតទៅបុករថយន្តកាមរីបាឡែនបណ្តាលឲ្យរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ជាប់នឹងរបងវត្តសំរោងអណ្ដែត ស្ថិតនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកាមរីបាឡែនពាក់ស្លាកលេខភ្នំពេញ2AE-7499 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុង លុះបើកមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាក ford ពាក់ស្លាកលេខកម្ពុជា P-H-5689 បានរេចង្កូតទៅបុកបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានព្រមព្រៀងគ្នាដោយខាងភាគីរថយន្ត Ford បានចេញសំណងចំនួន៩០ដុល្លារទៅឲ្យរថយន្ត Camaryបាឡែនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖សុខាសែនជ័យ










