រហស្សនាម​ ក្រុមPT ទំនើង ៥នាក់ ត្រូវបាន នគរបាល​ស្រុក​កំពង់រោទិ៍ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើ​សកម្មភាព​ដេញកាប់​ទៅ​លេី​ជន​រងគ្រោះ​

ចែករំលែក៖

ខេត្តស្វាយរៀង:រហស្សនាម​ ក្រុមPT ទំនើង ៥នាក់ ត្រូវបាន នគរបាល​ស្រុក​កំពង់រោទិ៍ ឃាត់ខ្លួន ពាក់ព័ន្ធករណីធ្វើ​សកម្មភាព​ដេញកាប់​ទៅ​លេី​ជន​រងគ្រោះ​។

នគរបាល​ស្រុក​កំពង់រោទិ៍ បានអោយដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៥នាទី សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះថា កាលពីយប់ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ ២០២៦ វេលាម៉ោង២៣និង៤០នាទី មានក្រុម​ក្មេង​មួយក្រុម​មានគ្នាប្រហែល ៥-៦នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពដេញវាយខ្លួន និងបានកាប់បំផ្លាញម៉ូតូរបស់ខ្លួនទៀត។ 

ក្រោយពីទទួលបាន​ព័ត៍មានភ្លាម ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពី  នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ នៅថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២៦ បាន​បញ្ជា​អោយលោក​វរសេនីយ៍ឯក ហែម សាមុត អធិការ​នគរបាល​ស្រុក​កំពង់រោទិ៍ ដឹក​នាំ​កម្លាំង​ជំនាញ​ ទៅដល់​កន្លែង​កើត​ហេតុ​ និងបានស្រាវជ្រាវស៊េីប​អង្កេត​ អនុវត្តន៍​តាម​វិធានការ​ជំនាញ​ ដោយឃាត់ខ្លួនក្រុម​ក្មេង​ទំនើង​ជា​បន្តបន្ទាប់​ ចំនួន​ ០៥នាក់​ ប្រុស​ (រហស្សនាម​ក្រុមPT) ដែល​បាន​ធ្វើ​សកម្មភាព​ដេញកាប់​ទៅ​លេីជន​រងគ្រោះ​ និង​កាប់​ម៉ូតូ​ជន​រងគ្រោះ​ព្រមទាំង ដកហូត​វត្ថុ​តាងរួម​មានកាំបិត​ធ្វើ​សកម្មភាព​ និង​ម៉ូតូ​ធ្វើ​សកម្មភាព​។ 

...

បច្ចុប្បន្នជនសង្ស័យ​ ទាំង៥នាក់រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print