គួរឲ្យសង្វេកណាស់លោកអើយ..ជីតា នាំចៅ និងក្មួយទៅច្រូតស្មៅគោ លិច​ទូក​ស្លាប់​៤នាក់២នាក់រួចផុតពីជីវិត

ចែករំលែក៖

ខេត្តសៀមរាប ៖ គួរឲ្យសង្វេកណាស់លោកអើយ មនុស្សក្មេងចាស់ប្រុសស្រី៤នាក់ បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតបានសង្រ្គោះទាន់ពេលវេលា ខណះជីតា នាំចៅ និងក្មួយ ជិះទូកទៅច្រូតស្មៅគោនៅវាលស្រែ ។ ហេតុការណ៍លិចទូកស្លាប់ស្ទើរតែមួយគ្រួសារនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចអូរធំ ខាងក្រោយវត្តក្រឡាញ់ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ជនរងគ្រោះដែលបានស្លាប់នោះមាន១.ឈ្មោះ ឡិន ផាន់ ភេទប្រុស អាយុ៤២ឆ្នាំ(ត្រូវជាជីតា),២.ឈ្មោះ ម៉ក់ ស្រីភួង ភេទស្រី អាយុ១៦ឆ្នាំ ជាក្មួយស្រី, ៣.ឈ្មោះ លិន សូណា ភេទប្រុស អាយុ៤ឆ្នាំ ជាចៅប្រុស និង៤.ឈ្មោះ សំណាង វណ្ណៈ ភេទប្រុស អាយុ២ឆ្នាំ ជាចៅប្រុស ។ សពជនរងគ្រោះទាំងអស់ត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

image image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print