ខេត្តក្រចេះ៖ ក្រុមស្រាវជ្រាវព័ត៍មាន និងបង្រ្កាបបទល្មើសព្រៃឈើនៃកម្លាំងកងរាជអាវុធលើផ្ទៃគោលដៅឈជើងនៅខេត្តក្រចេះកាលពីវេលាមោ៉ង៨និង៣៥នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ បានបង្ក្រាបចាប់បទល្មើសដឹកជញ្ជូនឈើជាក់ស្តែងចំនួនមួយរថយន្តកូរ៉េចំណុះមួយតោនកន្លះនៅចំណុចភូមិជ្រោះជ្រៅពោធិសាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
សមត្ថកិច្ចបានអោយដឹងថាៈរថយន្តមា៉កកូរេ៉(១,៥តោន) ចំនួន១គ្រឿង គ្មានស្លាកលេខនេះគឺបានផ្ទុកឈើប្រភេទប្រណិត (ធ្នង់) មិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយ ។ ដោយឡែកម្ចាស់ឈើនិងអ្នកបើកបរបានរត់គេចខ្លួន។
បច្ចុប្បន្នវត្ថុតាងចាប់យករថយន្តនិងឈើសមត្ថកិច្ចបានយករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួលជាបណ្តោះអាសន្នដើម្បីធ្វើការវាស់វែងប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តបញ្ជូនទៅសាលាដំបូង៕
...
ដោយ៖សុខ ខេមរា