ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីចូលលួចសម្ភារៈក្នុងឃ្លាំង

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ២នាក់អំពើលួចសម្ភារៈក្នុងឃ្លាំង។

ការឃាត់ខ្លួននេះធ្វេីឡេីងនៅវេលាម៉ោង ១១ និង ៣០នាទី យប់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងឃ្លាំងទុកចោលមួយកន្លែងស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនសង្ស័យទី១/ឈ្មោះ ម៉េង ពិសិដ្ឋ ភេទប្រុង អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

ទី២/ឈ្មោះ សន សុីណា  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។

សម្ភារ:ចាប់យក:០១/សោរចិញ្ចៀនចំនួន០៣ដើម

០២/ដង្កាប់ចំនួន០២ដើម

០៣/ទួណឺវីសចំនួន០៣ដើម

០៤/កូនកាំបិតដងឈើចំនួន០១ដើម   

...

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបន្តអនុវត្តតាមនីតិវិធី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print