ហ៊ានម្ល៉េះសម័យនេះហើយ! នៅមានអ្នករត់ការដោះលែង​ក្រុមអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ទៀត​ ខណៈ​សមត្ថកិច្ច​ខំបង្រ្កាប​ បែរជាមានអ្នកព្យាយាមរត់ការដោះលែង​អ្នកល្មេីសច្បាប់ទៅវិញ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ច្បាស់ការណ៍​មួយបាន​បង្ហើបថា​ កំពុងមានអ្នករត់ការ​ទៅស្ថាប័ន​អយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​ ឱ្យដោះលែងស្រ្តីម្នាក់ដែលជា​ មេកត់ឆ្នោតវៀតណាម​ខុសច្បាប់​ ជាថ្នូលនឹងប្រាក់​ ៥ពាន់ដុល្លារ​អាមេរិក​ ខណៈ​បច្ចុប្បន្ននេះ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ បានដាក់បញ្ជាឱ្យ​បង្រ្កាប​បទល្មើស​ល្បែង​ស៊ីសង​ខុសច្បាប់​គ្រប់ប្រភេទ​ នៅទូទាំងប្រទេស​ មិនឱ្យមានការលេងល្បែង​ភ្នាល់ស៉ីសងខុសច្បាស់នោះឡើយ​ ក្រោមពាក្យស្លោក”ទីណាមានល្បែង​ស៊ីសង​ខុសច្បាប់​ ទីនោះ​គឺត្រូវ​តែ​បង្រ្កាប​”។ 

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង ៣០នាទី នៅចំណុចផ្លូវ៨៦Kz ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានសហការជាមួយកម្លាំងជំនាញ​កងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដោយមានការសម្របសម្រួលពី លោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ គួយ នៅ ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ដេីម្បីយកមកសាកសួរពាក់ព័ន្ធករណី ល្បែងស៊ីសងខុសច្បាប់ ( កត់ឆ្នោតយួន)។

ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ កម្លាំងជំនាញ​បានចាប់យកវត្ថុតាងដកហូតរួមមាន៖

១. ទូរស័ព្ទដៃចំនួន០២គ្រឿង

2. ម៉ាស៊ីនគត់ឆ្នោតចំនួន០១គ្រឿង

3. កាស់ហ្សូចំនួន០១ ; ក្រដាស់កត់ឆ្នោតមួយចំនួន និងប៊ិចសម្រាប់កត់ឆ្នោត

4. ប្រាក់រៀលចំនួន៣០០០០០(សាមសិបម៉ឺនរៀល)។

បច្ចុប្បន្នជនសង្ស័យ​ត្រូវ​បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នពេញ​ បានសាកសួរ​រហូត​បញ្ចប់​នីតិវិធី​ និង​បានបញ្ជូនទៅទៅអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ផងដែរ។ ប៉ុន្តែ​ជុំវិញករណីខាងលេីនេះ​ ត្រូវ​បានបែកធ្លាយព័ត៍មានថា​ កំពុង​មានអ្នករត់ការទៅ​ស្ថាប័ន​តុលាការ​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះលែង​ជនសង្ស័យ​ឱ្យ​មានសេរីភាពវិញ​ ថ្នូរជាទឹកប្រាក់​ ៥ពាន់ដុល្លារ​អាមេរិក​។ 

...

ជុំវិញករណីខាងលេីនេះ​ អង្គភាព​កាសែតនគរវត្ត​ និងគេហទំព័រ​នគរដ្រេហ្គន​ នៅថ្ងៃទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២៦ម្សិលមិញ​ បានធ្វើការ​សាកសួរ​ទៅកាន់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​ តាម​ប្រព័ន្ធ​តេឡេក្រាម​គ្រុប​អ្នកនាំពាក្យ​ អំពី​បញ្ហាមានអ្នករត់ការឱ្យជនសង្ស័យមាន​សេរីភាព​វិញ​ តើពិតដែរឬទេ? ប៉ុន្តែ​មិនទាន់​មានការឆ្លើយតប។ ចំពោះ​ករណីនេះដែរ​ប្រសិនបើ​អ្នកនាំពាក្យ​ ចង់បកស្រាយ​ ឬចង់បំភ្លឺ​អង្គភាព​យើង​បំភ្លឺ​រាល់ម៉ោងធ្វើការ៕ដោយ​៖រ៉ារ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print