ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តន៍នូវអនុសាសន៍ដឹកនាំដ៍ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ និងមានកាចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត និងមានកាសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ២៩នាទី នៅចំណុចផ្លូវចំការកៅស៊ូព្រៃខៀវភូមិ រវ៉ាក់ឃុំ រយ៉ស្រុកោះញែក ខេត្តមណ្ឌលគិរី។ លោកវរសេនីយ៍ទោ អេង ហាក់គ័ង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកោះញែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ចុះបង្រ្កាបករណី ជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវចំការកៅស៊ូព្រៃខៀវស្ថិតនៅភូមិ រវ៉ាក់ឃុំ រយ៉ស្រុកោះញែក ខេត្តមណ្ឌលគិរី បានឃាត់ ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្រី ១នាក់ ដកហូតបានគ្រឿងញៀនចំនួន ១កញ្ចប់ធំរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងជំនាញបានស្រាវជ្រាវ និងបានពន្លាតដែនដី និងបានសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចុះឃាត់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៥នាក់ បន្ថែមទៀត និងបានដកហូតនូវសារធាតុញៀនចំនួន ១ កញ្ចប់ធំល្មម នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ថា សុខា ស្ថិតនៅក្នុងភូមិច្រប ឃុំក្បាល រមាស ស្រុកសេសាន ខេត្តស្ទឹង ត្រែង ។ ក្នុងកិច្ចប្រតិបត្តការខាងលើនេះ កម្លាំងជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ស្រី ១នាក់។
កម្លាំងសមត្ថកិច្ចបានឆែកឆេរ និងចាប់យកមធ្យោបាយសម្ភារៈ និងវត្ថុតាងរួមមាន៖ ១-គ្រឿងញៀនចំនួន ២កញ្ចប់ (មួយកញ្ចប់ធំ មួយកញ្ចប់ធំ ល្មម)ទម្ងន់ ១១៨.៦៨ក្រាម។ ២-ទូសព្ទ័ដៃចំនួន ៩គ្រឿង (ម៉ាកnokia ចុចពិល ចំនួន ២ គ្រឿង ,ម៉ាក់ oppo ពណ៌ប្រផេះ ២គ្រឿង,ម៉ាក ITEL ពណ៌ទឹកសមុទ្រ ១គ្រឿង,ម៉ាក INFINIX ពណ៌ស ១គ្រឿង,ម៉ាក samsung ពណ៌ប្រផេះ ១គ្រឿង,ម៉ាកTECHNO ពណ៌ប្រផេះ ២គ្រឿង)។ ៣.ម៉ូតូចំនួន ៥គ្រឿងSIRUS គ្មានក្បាំងគ្មានអាវ គ្មានផ្លាកលេខ ១គ្រឿង,DREAM C125CC គ្មានក្បាំង គ្មានអាវ ១គ្រឿង,DREAM C125CC ពណ៌ខ្មៅ ផលិតឆ្នាំ ២០២៥ ផ្លាកលេខ 1AS-9609,WAVE ពណ៌ក្រហម គ្មានក្បាំង ១គ្រឿង,WINNER ពណ៌ត្រួយចេក គ្មានស្លាកលេខ ១គ្រឿង)។ ៤-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ៤គ្រឿង។ ៥-អាវុធកែច្នៃប្រើហ្គាសចំនួន ៤ដើម។ ៦-គ្រាប់ពិដានចំនួន ១០០គ្រាប់។ ៧-ដាវចំនួន ១ដើម។ ៨-ឧបករណ៍កែច្នៃ និងថង់វេចខ្ចប់មួយចំនួនសម្រាប់ជក់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការទីតាមនីតិវិធីច្បាប់៕
ដោយ៖ ជ្រោយពេជ្រ










