ម៉ូតូហុងដាឌ្រីមគេចពីឡំប្រឺតាជ្រុលបុកម៉ូតូPCXបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាគេចពីឡាំប្រឺតាក៏ជ្រុលទៅបុកម៉ូតូPCX បណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៨ ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែន ជ័យ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FO 4377 ធ្វេីដំណេីរតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រីម មួយគ្រឿងឌុបគ្នាធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នគេចពីឡាំងប្រឺតា ក៏ជ្រុលទៅបុកម៉ូតូPCX បណ្តាលឲ្យដួលភាគីខាងម៉ូតូហុងដារងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print