ពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពិធីចុះហត្ថលេខា លើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរដ្ឋបាលខេត្តមណ្ឌលគិរី និងរដ្ឋបាលខេត្តក្រចេះ ដោយយោងលើលិខិតលេខ៖៣១៩៩ ស.ជ.ណ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជម្រុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានចប់សព្វគ្រប់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ ក្រោមអធិបតីភាព លោក សាន ចម្រើន អគ្គនាយករង នៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូមអមដំណើរព្រមទាំងអាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print