ភ្នំពេញ ៖ ផ្ទះពលរដ្ឋ១ខ្នងរងនូវអគ្គិភ័យឆាបឆេះបណ្ដាលឱ្យខូចខាតអស់ទ្រព្យសម្បត្តិស្ទើរទាំងស្រុង ដោយសារទុស្សេចរន្តអគ្គិសនី ផ្អើលអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ផ្ទះដែលរងនូវអគ្គិភ័យឆាបឆេះ ប្រភេទបេតុង ប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx១៣ម៉ែត្រ ខូចខាតសម្ភារៈ ស្ទើរតែទាំងស្រុង ក្នុងនោះស្រូវចំនួន៤០បាវ ។
គ្រោះអគ្គិភ័យកើតឡើងភ្លាមៗ កម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង និងការពារឆេះរាលទៅផ្ទះផ្សេង ៕
...
ដោយ៖ សុរិយា










