គាស់ផ្ទះគេចូលលួចទ្រព្យសម្បត្តិម្ចាស់មើលឃើញតាមកាមេរ៉ាសុវត្ថិភាពប្ដឹងសមត្ថកិច្ចឃាត់ខ្លួនបានជាក់ស្ដែង

ចែករំលែក៖

ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ២៣និង១០នាទី ត្រង់ចំណុចក្រុមទី៩ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីលួចទ្រព្យសម្បត្តិអ្នកដទៃមួយបានកើត ឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិក្នុងតូបលក់ចាប់ ហួយរបស់ឈ្មោះ អាត លឹម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ដោយសារនៅតូបលក់ដូរមានបំពាក់កាមេរ៉ាសុវត្ថិភាព នាវេលា

ម៉ោងខាងលើ ជនរងគ្រោះជាម្ចាស់ផ្ទះបានឆែកមើលកាមេរ៉ាតាមទូរស័ព្ទគាត់ ស្រាប់តែមិនមានរូបភាព គាត់សង័្សយក៏ជិះម៉ូតូមកមើលតូប ដែលនៅជាប់ផ្លូវ ។

ពេលមកដល់ផ្ទះបានប្រទះឃើញជនស័ង្សយកំពុងធ្វើ សកម្មភាពគាស់តូបចូលលួចទ្រព្យ សម្បត្តិរបស់គាត់ៗក៏បានរាយការណ៍ មកសមត្ថកិច្ចនគរបាលនិងឃាត់ខ្លួនជនសង័្សយនេះក្នុងបទល្មើសជាក់ស្តែង នោះគឺឈ្មោះពៅ ហៀង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

ដកហូតបាន៖
-បារីចំរុះចំនួន២៦កញ្ចប់ (ម៉ាក 555ចំនួន០៨កញ្ចប់, ESSEចំនួន០៥កញ្ចប់,Winstonចំនួន០៤កញ្ចប់,GOLDSEALចំនួន០៦កញ្ចប់,MEVIUSចំនួន០៣កញ្ចប់,)
-ស្រោមជើងចំនួន០២គូរ
-នំចំនួន០៥កញ្ចប់
-ម៉ាស់ចំនួន០២ប្រអប់
-មី ម៉ាក Mi goreng ចំនួន២០កញ្ចប់
ដែលគេលួចបានហើយត្រៀមបម្រុងយកចេញពីកន្លែងកើតហេតុ។និងសម្ភារ:ផ្សេងទៀតរបស់ជនសង័្សយ។

ពេលសាកសួរគេបានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាពយកកន្រ្តៃកាត់ស័ង្កសី និងបានកាត់ផ្ដាច់ខ្សែកាមេរ៉ាសុវត្ថិភាពក្នុងតូបរបស់ជនរងគ្រោះ និងធ្វើ សកម្មភាពលួចប្រមូលយកឥវ៉ាន់ចាប់ហួយមួយចំនួនខាងលើមែន។

ស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាន អនុវត្តតាមនីតិ វិធី ច្បាប់ រីឯសម្ភារៈបានប្រគល់ជូនម្ចាស់វិញគ្រប់ចំនួន៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print