ឃុំខ្លួន អ្នកបើកបររថយន្តដឹកទំនិញ ដែលបុកសិស្សសាលា ស្លាប់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ យុវជនម្នាក់ ដែលបើកបររថយន្តដឹកទំនិញបុកកុមារាជាសិស្សសាលា ស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ១ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ឥឡូវត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាខេត្តកណ្តាល រងចាំការប្រកាស សាលក្រមជាផ្លូវការនៅពេលខាងមុខ ។

អ្នកបើកបររថយន្តមាន ឈ្មោះស៊ន ស៊ីអ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ ស្សា ឃុំស្សា ស្រុកកណ្តៀង ខេត្តពោធិសាត់ បើករថយន្តម៉ាកហ៊ីយ៉ាន់ ដាយ ពណ៍ស្ក ពាក់ស្លាកលេខ ពោធិសាត់ 3A-1159 ត្រូវបានលោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលចេញដីការបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ន លេខ១៧៨៦ ចុះថ្ងៃទី៦ ខែសីហា ឆ្មាំ២០១៥ ចោទប្រកាន់ពីបទ ” បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិន គោ រពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរផ្លូវគោកតម្រូវ បណ្តាលអោយស្លាប់អ្នកដទៃ ប្រព្រិត្តិទៅកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងអោយផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរផ្លូវគោក ។

សូមបញ្ជាក់ថា អ្នកបើកបររថយន្តមានឈ្មោះស៊ន ធីជីអ៊ុន ភេទប្រុស អាយុ២៨ ពេលបញ្ជូនទៅ តុលាការបែរជាមានឈ្មោះ ស៊ន ស៊ីអ៊ុន ភេទប្រុស អាយុ២៨ឆ្នាំ បើករថយន្តម៉ាក់ហ៉ីយ៉ាន់ដាយ ពណ៍ស្ក ពាក់ស្លាក់លេខ ពោធិសាត់ 3A-1159 បាន បុកសិស្សសាលាបណ្តាលអោយស្លាប់នៅកន្លែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥ នៅគ្រាដែលកុមារារងគ្រោះឈ្មោះទុង តុងលានរិន អាយុ៧ឆ្នាំ រត់ឆ្លងផ្លូវទៅផ្ទះមិនប្រយ័ត្នហើយអ្នកបើកបររថយន្តជាន់ហ្វ្រាំងមិនទាន់ក៍បុកស្លាប់តែម្តងព្រោះនៅជិតពេក ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនប្រគល់អោយសមត្ថកិច្ច ។

ករណីគ្រោះថ្នាក់ ចរាចរ បណ្តាលអោយកុមារាវ័យទើបតែ៧ឆ្នាំស្លាប់យ៉ាងអណោចអធម្មនេះបានធ្វើអោយប្រជា ពលរដ្ឋនិងអ្នកដំណើររន្ធត់ចិត្តគ្រប់ៗគ្នា ។ ព្រោះក្មេងប្រុសរង គ្រោះត្រូវរថយន្តបុកស្លាប់ទាំងឯកសណ្ឋានសិស្ស និងស្ពាយការបូបសិស្សនៅជាប់ខ្លួន ។

ក្រោយពីដឹងថា ក្រុមគ្រួសារក្មេងរងគ្រោះ មានជីវភាពខ្វះខាត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ អាជ្ញាធរស្រុកកៀនស្វាយដឹកនាំដោយលោកអ៊ូ ឈាង អភិបាលស្រុកបាននាំយកអង្ករ១០០គីឡូក្រាម និងថវិការ៥០ម៉ឺនរៀល ជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្មេងរងគ្រោះដើម្បីសម្រាលការលំបាក ៕

  

  

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print