បុរសជាមេជាងសាងសង់ផ្ទះម្នាក់ យកម៉ូទ័រកាត់ដែក បែកកម្ទេចផ្លៃម៉ូទ័រខ្ទាតត្រូវ.ក ស្លាប់ភ្លាមៗក្នុងត្លុកឈាម នៅស្រុកស្រីសន្ធរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសជាមេជាងសាងសង់ផ្ទះម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងត្លុកឈាម យ៉ាងអាណោចអធម៍ដោយសារយកម៉ូទ័រកាត់ដែក ហើយបែកផ្លែម៉ូទ័រថ្មនោះខ្ទាតត្រូវ ក ខ្លួនឯង ។

IMG_5927

ហេតុការណ៍នឹកស្មានមិនដល់នេះ បានកើតឡើងនៅម៉ោង ៩:៣០នាទី ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅភូមិត្នោតក្រោម ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោក ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរបានឲ្យដឹងថា មេជាងរងគ្រោះមាន ឈ្មោះ សាត អាយុ ៣៨ឆ្នាំរស់នៅភូមិវាល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ បានមកធ្វើជាជាងផ្ទះនិងយកម៉ូទ័រទៅកាត់ដែក  ក៏បែកផ្លែម៉ូទ័រថ្មនោះ បណ្តាលឲ្យខ្ទាតត្រូវចំ.ក ស្លាប់យ៉ាងណោចអាធម័ ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុតែម្តង ។

លោកអធិការបានបញ្ជាក់ទៀតថា នៅពេលនេះកំពុងធ្វើការទំនាក់ទំនងទៅសាច់ញាតិ នៅខេត្តស្វាយរៀង ដើម្បីមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG_5929

IMG_5925

IMG_5931

IMG_5928

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print