ក្រុមអាជីវករ​និងពលរដ្ឋ​ស្នើសុំ​អាជ្ញាធរក្រុងក្រចេះ​ជួយ​ដោះស្រាយ​បញ្ហាទឹកដក់បង្កឱ្យមានក្លិនស្អុយសាយភាយនិងគំនរសម្រាមបង្កឱ្យប៉ះពាល់ដល់សុខភាពពួកគាត់​

ចែករំលែក៖

ខេត្តក្រចេះ៖ គំនរសំរាម និង ទឹកដក់បង្កជាក្លិនស្អុយសាយភាយ នៅជាប់ផ្លូវជាតិមាត់ទន្លេ ផែលើ ក្រុងក្រចេះ ដែលមានរយៈពេលជាច្រើនថ្ងៃ បាន​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរឆ្លងកាត់ តែងតែយកដៃខ្ទប់ច្រមុះ ដោយសារតែទ្រាំនិងក្លិនស្អុយនេះមិនបាន ហើយពលរដ្ឋទាំងនោះបានស្នើរដល់អាជ្ញាធរខេត្ត ​លៃលក​យ៉ាង​ណាជួ​យកាយប្រឡាយមុខទឹក បង្ហូរចូលលូដើម្បីកំឱ្យទឹកដក់ បង្កជាក្លិនស្អុយ​ត​ទៅ​ទៀត។ ចំណែកមន្ត្រីនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូន បានអះអាងថា ការដែលទឹកដក់ និង មានគំនរសំរាម គឺមកពីក្រុមភាស៊ីផ្សារមិនបានបោសសម្អាត ឱ្យបានល្អ ទើបបណ្តាលឱ្យមានសំរាម បង្កជាទឹកដក់បែបនេះ ។

បងស្រីជាអាជីវករអ្នកលក់នំបុ័ង បាននិយាយថា នៅកន្លែងនេះឃើញតែគេចុះមកមើលដែរ តែមិនទាន់ឃើញ អាជ្ញាធរមានចំណាត់ការណាមួយនៅឡើយទេ ហើយទឹកដក់បង្កជាក្លិនស្អុយនៅទីនេះ គឺមានរយៈពេលច្រើនថ្ងៃមកហើយចំណែកអាជ្ញាធរក៏គ្មានចំណាត់ការដោះស្រាយ បញ្ហាទឹកដក់ ដែលបង្កឱ្យមានក្លិនស្អុយសាយភាយស្ទើរ​តែ​ទ្រាំ​មិន​បាន។ ចំណែកអ្នក​ដំណើរ​ភាគ​ច្រើន គឺ​យក​ដៃ​ខ្ទប់​ច្រមុះ​នៅ​ពេល​ឆ្លង​កាត់​តំបន់​នេះ ហើយពួក​គាត់​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ក្រុងដោះស្រាយ​បញ្ហា​​នេះ​ជា​បន្ទាន់ ។

បុរសវ័យចំណាស់ម្នាក់ ដែលមានលំនៅដ្ឋានក្បែរនោះ បានមានប្រសាសន៍ថា អាជ្ញាធរក្រុង គួរណាស់តែមានវិធានការដោះស្រាយ បញ្ហាការដោះទឹកបង្កឱ្យមានក្លិនស្អុយសាយភាយ ដែលនៅជាប់និងផ្លូវជាតិនៅស្របមាត់ទន្លេ ក្រុងក្រចេះនេះ ណាមួយផ្លូវជាតិមួយនេះ គឺជាផ្លូវមួយសំខាន់ សំរាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ឆ្លងកាត់រាល់ថ្ងៃ ។

ការដក់ទឹកនេះបានបង្កឱ្យមានក្លិនស្អុយ ចេញពីទឹកដក់នេះ ​ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពួក​គាត់ ពិសេស​ក្មេងៗ។លោកថា កាលពីមុនរៀបចំពិធីបុណ្យទន្លេ ខេត្តក្រចេះ គឺសាកសមនិងទទួលបានផ្កាកូលាប២ទង​យ៉ាង​ស្រស់តែអីឡូវផ្កានោះមើលទៅរ៉ោយអស់ហើយ ។ ​

ទាក់ទងនឹងបញ្ហានេះ អភិបាលក្រុងក្រចេះ លោក យិន វណ្ណៈ បានមានប្រសាសន៍ថា បញ្ហានឹងខាងសាលាក្រុងបានពិនិត្យមើលហើយដែរ លោកថាពេលប្រជុំនៅសាលាខេត្តខាងរដ្ឋបាលក្រុងក៏បានស្នើរសុំទៅខាងមន្ទីរសាធារណៈការ ព្រោះការងារទាំងអស់នឹងវាពាក់ពន្ឋជាមួយសាធារណៈការ ថាតើគួរឆ្នៃដាក់លូរឬក៏កាយបង្ហូរយ៉ាងម៉ិចដើម្បីកំឱ្យទឹកវាដក់នៅទីនឹង ហើយពេលនេះយើងកំពុងសិក្សាថាតើត្រូវធ្វើយ៉ាងម៉ិចបន្តទៀត ។

ដោយឡែក លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណៈការ បានឱ្យដឹងថា ជាផែនការលោកបានដាក់ផែនការស្នើរទៅក្រសួង ដើម្បីធ្វើឡូនៅតំបន់នេះតែមិនទាន់ធ្លាក់មក បើសិនក្រសួងអនុញ្ញាត្តកន្លែងនឹងគឺគ្មានទឹកដក់ទៀតទេ។ តែលោកក៏បានរិះគន់ទៅលើម្ចាស់ភាស៊ីផ្សារផែលើនេះ ដែលជាផ្សារមួយសំរាប់អាជីវករផ្ទេរទំនិញមកពីតាមបណ្តាលស្រុក ឬ ហៅថា ផ្សារលក់នៅពេលទៀបភ្លឺ ថាមិនបានបូសសម្អាតសំរាមឱ្យបានស្អាត លោកថាផ្សារគឺជាបន្ទុកអ្នកផ្សារព្រោះម្ចាស់ភាស៊ីយកលុយពីគេដូចឆ្នេះត្រូវបូសឱ្យបានស្អាត ជៀសវាងឱ្យមានសម្រាមដូចសព្វថ្ងៃនេះ ៕

  

...

ដោយ៖ កោះទ្រុង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print