ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតបានថ្នាំញៀន៣កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៣កញ្ចប់ កាលពីវេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៥ នៅចំណុចខាងមុខវត្តអង្គសិម្ពលី ស្ថិតក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

20150806213251 (3)

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ចូន វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ  ម្នាក់ទៀតឈ្មោះ សួន បញ្ញា ហៅញ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាទាំង២នាក់ខាងលើនេះប៉ូលិសដកហូតបាន ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ និងទូរស័ព្ទ០១គ្រឿងម៉ាកមិត្តហ្វូន  ប្រាក់រៀលចំនួន២០០រៀល ជាក្រដាស់១០០ចំនួន២សន្លឹកសម្រាប់វេចខ្ចប់គ្រៀងញៀនបិតបាំងភ្នែកសមត្ថកិច្ច ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើកសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក ចេញល្បាតក្នុងភូមិសាស្ត្រឃុំពើក ។ លុះល្បាតដល់ចំណុចកើតហេតុខាងលើ ក៏បានប្រទះឃើញជនល្មើសទាំង២នាក់ ដែលសមត្ថកិច្ចបានកំណត់ជាយូរមកហើយ ។

ភ្លាមៗនោះកម្លាំងល្បាតបានធ្វើការឃាត់ជនសង្ស័​យឆែកឆេររកឃើញថ្នាំញៀនចំនួន៣កញ្ចប់ ដែលបិតជាប់លុយនិងក្រដាស់ប្រាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ៕

20150806213256

20150806213257

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print