មុខសញ្ញាចោរពីនាក់ចូលលួច​គាស់ទូលេីផ្ទះយកលុយនិងសម្ភារៈមួយចំនួន​ ត្រូវបានសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅប៉ុស្ដិ៍នគរបាលរដ្ឋបា​លអូរ​ បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿង ស្រីម៉ុម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិរំដួល​៨៨ ឃុំអូរ ស្រុកភ្នំស្រួច បានប្ដឹងជនមិនស្គាល់អត្តស​ញ្ញាណ​ ដែលបានធ្វើសកម្មភាពគាស់ទូលួចលុយនិងសម្ភារៈមានតម្លៃ​មួយចំនួន​ ។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះលោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួច​បាន​បញ្ជាឱ្យជំនាញផ្នែកព្រហ្មទណ្ឌនិងប៉ុស្ដិ៍សហការ​ធ្វេីការការស្រាវ ជ្រាវរហូតកំណត់​បានមុ​ខសញ្ញាសង្ស័យ​ និងឃាត់បានចំនួន២នាក់ នៅចំណុចភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច។

ជនសង្ស័យ ឈ្មោះ អ៉ីម សុភ័ក្រ ហៅ ម៉ូញ ភេទប្រុស អាយុ​១៧ឆ្នាំ រស់នៅភូមិរំដួល៨៨ ឃុំអូរ ស្រុកភ្នំស្រួច

និងឈ្មោះ ចាន់ លាភសំណាង ភេទប្រុស អាយុ​១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអូរ ស្រុកភ្នំស្រួច។

តាមការសាកសួរជនសង្ស័យទាំង២នាក់បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឡើងតាមដំបូលវ៉េរ៉ង់ដា ចូលទៅ​លើផ្ទះយកកូនសោ ដែកគាស់ និងដែកទីប គាស់ទូយកលុយ​ បានមួយចំនួនរួម​ទាំងទូរ​ស័ព្ទ។សមត្ថកិច្ចដក​ហូតវត្ថុតាងរួមមាន​ (1)-កូនសោរចំនួន ២គ្រាប់​ (2)-ដែកទីបមូល​ប្រ​ហោង១ដើម​ (3)-ដែក គាស់តូច​១​ដើម​ (4)-ទូរស័ព្ទIPhoneX ព​ណ៌​ស១ គ្រឿង​ (5)-ប្រាក់ចំនួន​ ៤៥០,​០០០​ (បួនសែនប្រាំម៉ឺន)រៀល និងបានប្រគល់ជូនជនរងគ្រោះវិញ។

...

បច្ចុប្បន្នជនសង្ស័យ​រួមនឹងវត្ថុតាង​ នគរបាលបានបញ្ជនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ខេត្ដ​ ដេីម្បីចំណាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print