អ្នកនាំពាក្យក្រសួងសាធារណការ អំពាវនាវឱ្យសមត្ថកិច្ចវែកមុខជនបង្កដែលលួចលីដែកដេីរលេីផ្លូវល្បឿនលឿនមកដាក់ទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២៦នេះ​ បានអំពាវនាវ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ជួយ​វែកមុខជនបង្កដែលលួចលីដែកដេីរលេីផ្លូវ​ល្បឿន​លឿន​មកដាក់ទោសតាមច្បាប់🙏

លោកអ្នកនាំពាក្យ​រូបនេះ​ សូមជម្រាបថា ទីតាំងកេីតហេតុចន្លោះPK54 ទិសដៅក្រុងព្រះសីហនុ -ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

យោងតាមកាមេរ៉ាសុវត្ថិភាព នៅទីតាំងPK56 ចាប់បានសកម្មភាពមនុស្សលីដែកដេីរលេីផ្លូវនៅគន្លងវ៉ាជែង។ លុះដល់ទៅដល់PK54 បុគ្គលនោះ បានយកដែកទៅដោតកាត់ទទឹងផ្លូវ ដែលបង្កហេតុដល់ឡានអ្នកដំណេីរដែលឆ្លងកាត់។

...

ក្រុមហ៊ុនបានប្រគល់រូបភាពជនសង្ស័យទៅឲ្យសមត្ថកិច្ច ហេីយបានជួយសម្របសម្រួលរថយន្ដរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងរួចរាល់ដែរ។​ មកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វេីការតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print