សម្តេចធិបតី៖ ការបោះក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង ១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ គឺដើម្បីបំពេញទៅលើក្រដាសប្រាក់ចាស់ដែលបានកិនកម្ទេចចោល ពីខែឧសភា ដល់ខែកញ្ញា

ចែករំលែក៖

ខេត្តពោធិ៍សាត់​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ ការបោះក្រដាសប្រាក់ថ្មី ៥ម៉ឺនរៀល និង ១០ម៉ឺនរៀល មិនមែនរាជរដ្ឋាភិបាលអស់ប្រាក់នោះទេ។​ ការថ្លែងបែបនេះ​របស់​សម្ដេចធិបតី​ នាឱកាស​ដាក់​សម្ពោធ​ឱ្យប្រើប្រាស់ជាផ្លូវការនៅផ្លូវជាតិលេខ​១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០២៦នេះ។

សម្ដេចធិបតី​ បានគូសបញ្ជាក់ថា​ ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីសោភ័ណភាព និងសុវត្ថិភាព ដោយក្រដាសប្រាក់ថ្មី មានបង្កប់លក្ខណៈពិសេស ដែលអាចផ្ទៀងផ្ទាត់បាន។

ការបោះក្រដាសប្រាក់ថ្មីនេះ ដើម្បីបំពេញទៅលើក្រដាសប្រាក់ចាស់ដែលបានកិនកម្ទេចចោល ពីខែឧសភា ដល់ខែកញ្ញា សរុប ៤៣៥លានសន្លឹក។

...

រាជរដ្ឋាភិបាលមិនមានអស់ប្រាក់ដូចការបំផុសក្នុងចេតនាអាក្រក់នោះទេ ហើយមន្ត្រីរាជការបន្តបើកប្រាក់បៀវត្សរ៍ទៀងទាត់រៀងរាល់ខែ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print