ភ្នំពេញ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ បានអំពាវនាវឱ្យកម្លាំងសមត្ថកិច្ចជួយវែកមុខជនបង្កដែលលួចលីដែកដេីរលេីផ្លូវល្បឿនលឿនមកដាក់ទោសតាមច្បាប់🙏
លោកអ្នកនាំពាក្យរូបនេះ សូមជម្រាបថា ទីតាំងកេីតហេតុចន្លោះPK54 ទិសដៅក្រុងព្រះសីហនុ -ភ្នំពេញ កាលពីរាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមកាមេរ៉ាសុវត្ថិភាព នៅទីតាំងPK56 ចាប់បានសកម្មភាពមនុស្សលីដែកដេីរលេីផ្លូវនៅគន្លងវ៉ាជែង។ លុះដល់ទៅដល់PK54 បុគ្គលនោះ បានយកដែកទៅដោតកាត់ទទឹងផ្លូវ ដែលបង្កហេតុដល់ឡានអ្នកដំណេីរដែលឆ្លងកាត់។
ក្រុមហ៊ុនបានប្រគល់រូបភាពជនសង្ស័យទៅឲ្យសមត្ថកិច្ច ហេីយបានជួយសម្របសម្រួលរថយន្ដរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងរួចរាល់ដែរ។ មកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វេីការតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
ដោយ៖តារា










