កំលាំងអធិការនគរបាលស្រុកគងពិសីបង្រ្កាបបទល្មេីស ៣ករណីផ្សេងគ្នាក្នុងថៃ្ងតែ១,លួច២ករណី,គ្រឿងញៀន១ករណី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ ដោយអនុវត្ដតាមការប​ញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរ​បាលខេត្ដកំពង់ស្ពឺ​ និងបានចង្អុ​លណែនាំលោក​ ហន​ ពិសិដ្ឋ​ អ​ភិ​បាល​ នៃគណៈអភិ​បាលស្រុកគ​ង​ពិសី​ លោក​វរ​សេ​នីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគង​ពិសី​ បានដឹកនាំកងកម្លាំងនគរបាលស្រាវជ្រាវនិង​ឈា​នទៅបង្រ្កាបបានមុខសញ្ញា​ លួច​ ២ករ​ណី​ និង​គ្រឿងញៀន​ ១ករណី​ ៖

(១)ករណីចោរកម្ម÷នៅថ្ងៃទី២​ ខែ​តុលា​ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគបាលអង្គពពេល ស​ហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រណបល្បាតនៅចំណុចអតីតក្រុម​ហ៊ុ​ន M​ J PARK (គ្មានមនុស្ស) ភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យ១​ នាក់​ ឈ្មោះ ជួប​ ផល្លា​ (ហៅ​ លិ)​ ប្រុស​ ២០ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល​ស្រុកគងពិសី​ដកហូតបា​​នខ្សែភ្លេីង​ជាប្រភេទសរសៃមួ​យចំ​នួន​។

នៅថ្ងៃទី២ ខែ​តុលា​ ឆ្នាំ២០២៦ កម្លាំងប៉ុស្ដិ៍នគរបាល រកាកោះ បានទទួលជនសង្ស័យម្នាក់ និងពុម្ពកាំបិ​តកាត់ស្បែកជើង២៦ពុម្ព ពីឈ្មោះ ភួង ប៊ុនធឿន ភេទ ប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាសន្តិសុខ​ ក្រុមហ៊ុន អា​យ២៤ អេច យាមនៅរោងចក្រ យូនីខន ជនសង្ស័យឈ្មោះ ម៉ម ចន្ទ្រា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រីងទឹក ឃុំរកាកោះ ស្រុកគងពិសី​ បានផ្លោះរបងចូលរោងចក្រ យូនីខន ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ សន្តិសុខយា​ម​ឃើញក៏បានហៅគ្នាមកស្ទាក់ចា​ប់ជនសង្ស័យ​បញ្ជូនឱ្យ​សម្ថកិច្ចចាត់ការតាមច្បាប់។ សមត្ថកិច្ចបានដកហូត​ ពុម្ពកាំបិតកាត់ស្បែកស្បែកជើង ។

(២)ករណីគ្រឿងញៀន÷នៅថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០២៦ នៅចំណុចអតីតក្រុម​ហ៊ុន MJ.​P​A​RK កំលាំងជំនាញសហការជាមួយ​កំ​លាំ​ងប៉ុស្តិ៍នគរបាលអង្គពពេលបា​ន​ឃាត់មុខសញ្ញាគ្រឿ​ងញៀន ១​នា​ក់ ឈ្មោះ ត្រឹម រ៉ាបូ ហៅបូ ភេទប្រុ​ស អាយុ២៦ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគ​ង​ពិសី​ ដកហូ​ត​ម្សៅក្រាមសថ្លាសង្ស័យជា​គ្រឿ​ងញៀនចំនួន១កញ្ចប់មធ្យម និងទូរស័ព្ទដៃ​ ១គ្រឿង។

ករណីទាំង៣ខាងលេីអធិការដ្ឋាននគរបាលស្រុកបានកសាងសុំណុំ​រឿ​ងបញ្ជូនទៅការិយាល័យជំនាញ​ខេត្ដ​ ចាត់ការតាមនីតិវិធីបន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print