ខេត្តព្រះសីហនុ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿងយ៉ាងសន្ធោសន្ធៅ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវចូលទឹកធ្លាក់ក្បាលឆាយ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញរថយន្តពន្លត់អគ្គិភ័យ និងចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុជាបន្ទាន់ ដើម្បីបាញ់ទឹកទប់ស្កាត់និងពន្លត់អណ្តាតភ្លើង។
តាមប្រភពពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ប៉ុន្តែរថយន្តរងគ្រោះត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាតទាំងស្រុង។ ចំពោះមូលហេតុពិតប្រាកដែលបង្កឱ្យមានអគ្គិភ័យនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕
...
ដោយ៖ សុរិយា










