សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាប បាន២ករណី សរុប ៦នាក់ ពាក់ព័ន្ធ លួច  និងទទួលផលចោរកម្ម (លួចសម្ភារៈ) សមគំនិតក្នុងអំពើលួច  ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិត បង្ក្រាប បាន២ករណី សរុប ៦នាក់ ពាក់ព័ន្ធ លួច  និងទទួលផលចោរកម្ម (លួចសម្ភារៈ) សមគំនិតក្នុងអំពើលួច  ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងនារសៀលថ្ងៃទី៣ខែតុលាឆ្នាំ២០២៦នេះថា

ករណីទី១  នៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យ ដែលបានធ្វើសកម្មភាពលួចសម្ភារ:ក្នុងអគារ (ទីតាំងបិទស៊ីល) នៅផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុង សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រួមមាន វត្ថុតាងជាក់ស្ដែង មានខ្សែភ្លើង ម៉ាស៊ីនត្រជាក់ ម៉ូតទ័របូមទឹក  និងគ្រឿងបង្គំរបស់ម៉ាស៊ីនភ្លើង ។

ក្រោយពីបានទទួលបណ្ដឹងរួច សមត្តកិច្ចយើងបានចុះទៅដល់ទីតាំងកន្លែង កើតហេតុធ្វើការស្រាវជ្រាវ ។

រហូតដល់វេលាម៉ោង១០:២០ នាទីនាថ្ងៃខែឆ្នាំដដែល សមត្តកិច្ចយើង បានធ្វើការល្បាតមកដល់ចំណុចផ្លូវបេតុង ខាងមុខស្ថាននីយ៍ប្រេងឥន្ធន:កាល់តិច ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងជិះម៉ូតូដឹកម៉ាស៊ីនត្រជាក់ចំនួន០១គ្រឿង  មានការសង្ស័យក៍បានឃាត់ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីសាកសួរ ។

ជនសង្ស័យទី១មានឈ្មោះ អ៊ុំ សុធីថន ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកលាវ  សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឆ្លើយសារភាពថា ខ្លួនបានទិញម៉ាស៊ីនត្រជាក់នេះពីឈ្មោះ ២/ ឈ្មោះថន លីលី ភេទប្រុស អាយុ២៤ឆ្នាំ  មុខរបរមិនពិតប្រាកដ  ទីលំនៅភូមិវត្តកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និងមានបក្សពួកខ្លួនដទៃទៀត ។

ដោយមានបទបញ្ជាពីលោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុង បានបញ្ជាសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតនិងកម្លាំងបង្ការបង្ក្រាបប្រចាំក្រុងបាវិតធ្វើការស្រាវជ្រាវ  ដូចមានការចង្អុលជំនាញបន្ថែមពីលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ រហូតដល់ថ្ងៃទី១ ខែតុលាឆ្នាំ២០២៦ វេលាម៉ោង ១៤និង ៤០  សមត្ថកិច្ចយើងឃាត់បានជនសង្ស័យចំនួន០៣នាក់ទៀត:
មានឈ្មោះ សុខ ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត (ជាអ្នកប្រាប់ទីតាំងយកម៉ាស៊ីនត្រជាក់ទៅលក់និងជាអ្នកបាញ់លុយ ) ទី៤  ឈ្មោះ  លឹម គីមលី ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ( សមគំនិត ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ)។

និងទី៥ ឈ្មោះឡុង សេន  ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត។
វត្ថុតាងសរុបម៉ូតូ០១គ្រឿង Yamaha sirus ពណ៌ខ្មៅ គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព)ម៉ាស៊ីនត្រជាក់០១គ្រឿងម៉ាក madea (បច្ចុប្បន្ន បានធ្វើការប្រគល់ទៅឲ្យម្ចាស់ទីតាំងរួចរាល់ហើយ)ម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌សលាយខៀវស្លាកលេខស្វាយរៀង 1W-0968 (មធ្យោបាយធ្វើសកម្មភាព)ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ តែមឆ្នាំ២០១៣  គ្មានស្លាកលេខ លេខម៉ាស៊ីន NDI125ME8907405  ។
ជនសង្ស័យទាំង៥នាក់ខាងលើតេស្តទឹកម៉ូតមានសារធាតុញៀន វិជ្ជមាន  (+) ។

ករណីទី២ កើតហេតុកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បង្ក្រាបបានជនសង្ស័យម្នាក់ទៀតឈ្មោះ ហៀង ចន្ថា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាម៉ោ ឃុំព្រែកអន្ទះ  ស្រុកពោធិរៀង  ខេត្តព្រៃវែង  វត្ថុតាងរួមមានម៉ូតូម៉ាក YAMAHA SIRUIS ពណ៍ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង (មធ្យោបាយធ្វើសកម្មភាព) ដែកស៊ុមបង្អួចមួយចំនួន
រណាអាដែកចំនួន០១ពិលចំនួន០១ និងខ្សែភ្លើងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print