នគរបាលខេត្តកណ្តាលបំភ្លឺករណីកន្លែងផ្ញើម៉ូតូនៅវត្តស្អាងភ្នំចំណត់តម្លៃ២០០០រៀលក្នុង១គ្រឿង

ចែករំលែក៖

ខេត្តកណ្តាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាប ពាក់ព័ន្ធការបង្ហោះវីដេអូ ក្នុងបណ្ដាញសង្គម អមដោយខ្លឹមសារថា កន្លែងផ្ញើម៉ូតូនៅវត្តស្អាងភ្នំ បានកំណត់តម្លៃចំនួន ២,០០០ រៀល។

 

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាឲ្យកម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ចុះស្រាវជ្រាវករណីខាងលើ។

 

ជាលទ្ធផល៖

នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បានចុះធ្វើការសាកសួរបំភ្លឺ ប្រជាការពារដល់កន្លែងកើតហេតុពាក់ព័ន្ធនឹងប្រជាពលរដ្ឋគាត់បានបង្ហោះសារថា កន្លែងផ្ញើម៉ូតូនៅវត្ដស្អាងភ្នំ បានកំណត់តម្លៃយកប្រាក់ចំនួន ២,០០០រៀល ក្នុងមួយគ្រឿងនោះ ពួកគាត់បានបំភ្លឺរៀបរាប់ថា៖ មិនបានកំណត់តម្លៃនោះទេ ពេលខ្លះពុទ្ធបរិស័ទឲ្យ និងពេលខ្លះបាន ពេលខ្លះក៏អត់ដែរ ហើយពួកគាត់ជាអ្នកទទួលខុសត្រូវលើការបាត់បង់ម៉ូតូ រថយន្តទាំងនោះ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ហើយពួកគាត់បានចាត់ចែកកម្លាំងរក្សាសណ្ដាប់ធ្នាប់ក្នុងវត្តទាំងថ្ងៃទាំងយប់សរុប២២នាក់ ហើយក្នុងសំបុត្រមិនបានសរសេរកំណត់តម្លៃដែរ។

 

តាមការសាកសួរគណៈកម្មការវត្ត និងពុទ្ធបរិស័ទទៅកាន់វេនបិណ្ឌនៅក្នុងវត្តស្អាងភ្នំ ពួកគាត់និយាយថា ប្រជាការយាមការនៅក្នុងវត្ត និងផ្ញើម៉ូតូជាង១០ឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីទេ រឿងថ្លៃផ្ញើរម៉ូតូវិញពេលខ្លះអត់ ខ្លះក៏ឲ្យ ប្រាក់៥០០រៀល ១០០០រៀល ២០០០រៀល ខ្លះទៀតឲ្យដល់៥០០០រៀល ទៅ១០០០០រៀល តាមសទ្ធាដែលពុទ្ធបរិស័ទពួកគាត់ទៅធ្វើបុណ្យកាន់បិណ្ឌ។

 

ចំពោះករណីនេះ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានធ្វើការអប់រំ និងណែនាំបន្ថែមទៀតពាក់ព័ន្ធករណីកំណត់ទឹកប្រាក់នេះ គឺមិនឲ្យមានទៀតនោះទេ។

 

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាប និងសូមយោគយល់អធ្យាស្រ័យដោយការគួរ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print