អ្នកភូមិបង់សំណាញ់ បាន «ត្រីប្រាយក្ស» ទម្ងន់ជាង ១០០គីឡូក្រាម មុនដំបូងភ័យស្មានតែក្រពើ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ភ្ញាក់ផ្អើលពេញស្រុកម៉ាឡៃ! ប្រជាពលរដ្ឋបង់សំណាញ់ប៉ះអ្វីធំរើបម្រាស់ ស្មានតែក្រពើក៏រាយការណ៍ប្រាប់មូលដ្ឋាន ហើយក្លាយជាប្រតិបត្តិការដេញចាប់ «ក្រពើ» ស្រាប់តែរកឃើញ «ត្រីប្រាយក្ស» ទម្ងន់ជាង ១០០គីឡូក្រាមទៅវិញ នៅវេលាម៉ោង១និង៣០នាទីរសៀល ។

សូមបញ្ជាក់ថា ៖ ប្រជាពលរដ្ឋនៅភូមិបឹងជម្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ បានភ័យភ្ញាក់ផ្អើល បន្ទាប់ពីប្រទះឃើញចលនាសត្វទឹកដ៏ធំមួយ សម្ងំនៅក្នុងប្រឡាយដែលមានជម្រៅប្រមាណ ២ម៉ែត្រ ដោយសង្ស័យថាជា «សត្វក្រពើ»។ 

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ហើយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានរាយការណ៍ជាបន្ទាន់ ដើម្បីស្នើសុំកម្លាំងចុះអន្តរាគមន៍ និងស្វែងរកសត្វដែលសង្ស័យ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ចុងក្រោយបង់បានត្រីប្រាទម្ងន់ជា ១០០គីឡូក្រាម ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print