គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់! កូនប្រុសស្លាប់នៅក្រោមដំណក់ទឹកភ្លៀង ខណៈឪពុករងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិបរទេសពីរនាក់ឪពុកនិងកូនជិះម៉ូតូធុនធំមួយគ្រឿងជ្រុលទៅបុករថយន្តសណ្ដោងម៉ាស៊ីនបាញ់បេតុងពីក្រោយបណ្ដាលឲ្យកូនប្រុសអាយុប្រហែល១០ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម ខណៈឪពុករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង ៩ និង ៤០ នាទីយប់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ១៩៥៨ កែងនឹងផ្លូវ៥៩៨ស្ថិតនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

...

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តសណ្ដោងម៉ាស៊ីនបាញ់បេតុង១គ្រឿងម៉ាកហ៉ីយ៉ាន់ដាយពាក់ស្លាកលេខ ភ្នំពេញ 3E-2100  បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុក៏មានបុរសជាជនបរទេសម្នាក់ជិះម៉ូតូធំ១គ្រឿងពាក់ស្លាកលេខសៀមរាប 1R-8140 ឌុបគ្នាពីរនាក់ឪពុកកូនបានបើកទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យកូនប្រុសដែលមានអាយុប្រហែល១០ឆ្នាំបែកក្បាលធ្លាយខួរស្លាប់ក្រោមដំណក់ទឹកភ្លៀងគួរឲ្យសង្វេគ ដោយបុរសជាឪពុកបានរងរបួសធ្ងន់ហើយត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុ តៃកុងរថយន្តត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីធ្វើការសួរនាំ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print