ខេត្តកំពង់ចាម ៖ គ្រោះធម្មជាតិ ភ្លៀងផ្គររន្ទះបាញ់ផ្ទះក្បឿងមួយខ្នង រងខូចខាតបាក់បែក ឆេះដំបូល សំណាងល្អមិនរបួសដល់មនុស្ស កាលពីវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិប្រសូត្រ ក ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមអាជ្ញាធរបានឱ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ហួរ គីនីន ភេទប្រុស ប្រពន្ធឈ្មោះ ស្រុី សុខហៀង រស់នៅផ្ទះកើតហេតុ ។ គ្រាដែលម្ចាស់ផ្ទះដេកសម្រាកខាងក្រោមផ្ទះ នៅវេលាម៉ោងខាងលើ ភ្លៀងធ្លាក់ ផ្គររន្ទះបាញ់ដំបូលផ្ទះ បណ្តាលឱ្យបាក់បែកខ្ទេច និងឆេះ បង្កឱ្យភ្ញាក់ផ្អើល ពលរដ្ឋក្នុងភូមិជួយពន្លត់ ម្យ៉ាងមេឃធ្លាក់ភ្លៀងផង ។
ករណីគ្រោះធម្មជាតិខាងលើ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ លោក អូត ឈាងលី អភិបាលស្រុកបាធាយ និងក្រុមការងារ អាជ្ញាធរមូលដ្ឋានចុះសាកសួរសុខទុក្ខ ម្ចាស់ផ្ទះរងគ្រោះ ៕
...
ដោយ៖ សុរិយា










