បង្រ្កាបបទល្មើសធនធានធម្មជាតិនៅស្រុឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្រចាំការនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៅថ្ងៃទី៦ ខែតុលា  ឆ្នាំ២០២៦ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បង្ក្រាបបទល្មើសធនធានធម្មជាតិ(ដឹកជញ្ជូនឈើអារ) ដោយគ្មានការអនុញ្ញាត នៅចំណុចភូមិក្រាំងពង្រ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

 

ប្រតិបត្តិការនេះបានឃាត់ឃ្លួនជនសង្ស័យ ឈ្មោះ ចិន សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានដកហូតវត្ថុតាងល្មើសមាន រថយន្តម៉ាកសាំងយ៉ុង ពណ៌ស ១គ្រឿង, ឈើអាប្រភេទម្រេញចំនួន ៣៦សន្លឹក និងទូរសព្ទចំនួន ១គ្រឿង។

 

ចំពោះវត្ថុតាងល្មើសរថយន្ត ឈើអា និងទូរសព្ទ១គ្រឿង បានរក្សាទុកវត្ថុតាងនៅស្នាក់ការឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។ ដោយឡែកជនល្មើស ត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ដើម្បីបញ្ជូនទៅតុលាការ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print