ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលក្រុងបាវិត ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ៤ នាក់ ករណីលួច (លួចសម្ភារៈ)
នគរបាលក្រុងបាវិត បានអោយដឹងថាជនសង្ស័យទាំង៤ មានឈ្មោះ ១ មាឃ ភក្ដី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដទីលំនៅភូមិតាពុំ ឃុំស្វាយជ្រះ ស្រុកស្នួល ក្រចេះ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២ អ៊ុង ចន្ទី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣ឈ្មោះ វ័រ សុង ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មាទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
និងទី៤ ឈ្មោះ ឡោ ភីនិត ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមីតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
សមត្ថកិច្ចបញ្ជាក់ថា នៅវេលាម៉ោង០២:៣០នាទីទៀបភ្លឺចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចបាន ចល័តល្បាត នៅក្នុង សង្កាត់បាវិត និងក្នុងអាគារអូភី ក៏ឃើញជនសង្ស័យ០១នាក់ កំពុងលួចសម្ភារៈ ភ្លាមនោះសមត្ថកិច្ចយើងឃាត់បានជនសង្ស័យ រួមទាងវត្ថុតាងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីធ្វើការសួរនាំ ។
ជនសង្ស័យឈ្មោះ មាឃ ភក្ដី បានឆ្លើយសារភាពថាពិតជាបានចូល ទៅក្នុងអគារលួចគាស់យកដែក បាន០២ដងហើយ និងកន្លងមកធ្លាប់មានបក្សពួកខ្លួនដទៃទៀតបានចូលលួចសម្ភារ:ដែរ។
ដោយទទួលបទបញ្ជាលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបានបញ្ជាកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតនិងមានការចង្អុលបង្ហាញជំនាញបន្ថែមពីលោកវរសេនីយ៍ឯកគឹម ឡៃ ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ រហូតដល់វេលាម៉ោង០៩ និង ៤៥ នាទី នាថ្ងៃ ខែដដែល កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ បន្ថែមទៀត ដែលកំពុងលាក់ខ្លួននៅក្នុងទូរកុងទីន័រ រួមនិងសម្ភារ:វត្ថុតាងជាក់ស្តែង ដែលបម្រើការលួចកន្លងមក ក្នុងសង្កាត់បាវិត (សម្ភារៈសម្រាប់គាស់ ទម្លុះទម្លាយ) ជនសង្ស័យ ទាំង៣នាក់ ហើយសមត្ថកិច្ចបាន សហការជាមួយផ្នែកគ្រឿងញៀនជនសង្ស័យទាំងបួននាក់ខាងលើតេស្តទឹកម៉ូត្រមានសារធាតុញៀនវិជ្ជមាន (+) ។
សមត្ថកិច្ចដកវត្ថុតាងរួមមាន:ម៉ូតូម៉ាកហុងដាឌ្រីម 125 ពណ៍ខ្មៅគ្មានស្លាកលេខ កាំបន្ទះ ចំនួន០១គ្រឿង ដែកស៊ុមទ្វារ បង្អួច មួយចំនួអំពូលសូឡាចំនួន ០៣ផ្ទាំងសូឡាចំនួន ០២
ម៉ូទ័រកាត់ដែកចំនួន០១ ផ្លែម៉ូទ័រកាត់ដែកចំនួន ០៣ គ្រាប់សោរមួយចំនួន ដែកគាស់ចំនួន ០១ ឧបករណ៍ឆក់ត្រីចំនួន ០១ ដងឆក់ត្រីចំនួន ០២ រណាចំនួន ០១ កន្ត្រៃកាត់ដែកចំនួន០២.កន្ត្រៃកាត់ទុយយោទឹក ចំនួន ០១ ដំព្រីភ្លើងមួយចំនួន ដែកតុ ចំនួនមួយ និងខ្សែរភ្លើងមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យទាំង០៤ នាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការតាមច្បាប់ ដោយឡែកបក្សពួកមួយចំនួនទៀតសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនបន្ត។










