ភ្នំពេញ៖ ពិតជាក្មេងទំនើងមែនជិតដល់ថ្ងៃបុណ្យភ្ជុំធំហើយនៅឡើយមិនព្រមកែខ្លួនបែជានាំគ្នាទៅបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្ករភាពអាណាធិបតេយ្យដែលសង្គមស្អប់ខ្ពើមមិនតែប៉ុណ្ណោះត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំថែមទៀត។
ករណីនេះសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនពួកក្មេងទំនើងបង្ហោះម៉ូតូខាងលើកាលពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ នៅចំណុចផ្លូវដួងងាប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំង៤នាក់នោះមាន៖
១-ឈ្មោះ ធឿន រាជនី ប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
២-ឈ្មោះ គុណ ដុងហេ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
៣-ឈ្មោះ វ៉ែន ឆាយហេង ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ,
៤-ឈ្មោះ មិម លីហួរ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅចំណុច ផ្លូវបេតុង ក្រោយឃ្លាំងឡាក់គី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ម៉ូតូ០១គ្រឿង ម៉ាកC125 ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1J-6593(ដកហូតរក្សាទុកនៅប៉ុស្តិ៍រយៈពេល០៣ខែ) *។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៤នាក់ ត្រូវបានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ៕ដោយ៖ សីហា សែនសុខ










