រថយន្ត Lexus CT-200h បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរតាមផ្លូវនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ ខណៈបុរសម្នាក់បើករថយន្ត Lexus CT-200h ក្នុងល្បឿនលឿនហើយរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៦ នៅត្រង់ចំណុចមុខផ្សារហេង លី តាមបណ្ដោយផ្លូវលេខ២៧១ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តLexus CT-200hមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CH-7825 តាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនរងរបួសធ្ងន់។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print