រថយន្តសណ្ដោងកុងតឺន័របើកបុកម៉ូតូកង់បីពីក្រោយខណៈកំពុងឈប់ចាំភ្លើងស្តុប រុញផ្ទប់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តសណ្ដោងកុងតឺន័រមួយគ្រឿងត្រូវបានគេរាយការណ៍ថាបើកក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកម៉ូតូកង់បីដែលកំពុងឈប់រង់ចាំភ្លើងស្តុបពីក្រោយ បណ្ដាលឱ្យម៉ូតូកង់បីបេុីងផ្ទប់ទៅនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ រងការខូចខាតយ៉ាងដំណំ។ ប៉ុន្តែសំណាងល្អ ហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សរងរបួសឡើយ។

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់បានបើកម៉ូតូកង់បីពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1MP-4438 ធ្វើដំណើរតាមផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច ហើយបានឈប់រង់ចាំភ្លើងស្តុប។ ខណៈកំពុងឈប់ ស្រាប់តែមានរថយន្តសណ្ដោងកុងតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 3C-0961 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយក្នុងទិសដៅដូចគ្នា។ ដោយសាររថយន្តបើកក្នុងល្បឿនលឿន និងមិនបានប្រុងប្រយ័ត្ន ទើបជ្រុលទៅបុកម៉ូតូកងបីពីក្រោយយ៉ាងពេញទំហឹង រុញទៅផ្ទប់នឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យម៉ូតូកង់បីកៀបជាប់រងការខូចខាតយ៉ាងដំណំ ចំណែកតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយឃាត់ និងប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។

...

 

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ ហើយបានយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ចាំភាគីទាំងពីរចូលមកដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print