នគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួននារីម្នាក់ ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ព

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួននារីម្នាក់ដែលប្រើពាក្យសម្តីអសុរោះ និងជេរប្រមាថលើវីរកងទ័ពកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៦។

ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលផែនការងារសន្តិសុខ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួននារីម្នាក់ពាក់ព័ន្ធនឹងករណីជេរប្រមាថវីរកងទ័ព។

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ ជីន សុភាពនាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវនិងនាំខ្លួនជនសង្ស័យចំនួន១នាក់ឈ្មោះ អ ឈ អ ភេទស្រី អាយុ ១៩ឆ្នាំ នៅចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នារីរូបនេះបានLive វីដេអូតាម BIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសីលធម៌ទៅលើកងទ័ពក្នុងខ្លឹមសារថា៖ “បើអាចុយម្រាយ ត្រូវគ្រាប់ទាហាន ក្តួយ​ម៉ែវា ចុយម្រាយក្តួយឪវាហ្នឹង អាចុយម្រាយពួកអាទាហាន អញក្រុមអញជេរមែនអាក្រុមទាហានហ្នឹង អញនិយាយអញ្ចឹង អាណាចង់យកអញទៅប្ដឹង ប្ដឹងទៅ! អញអត់ខ្វល់ទេ អញនិយាយតែពាក្យពិតទេ ឱ្យវាងាប់នៅជាយដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង” រួចបានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្តីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន ។ 

...

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print