កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបានឃាត់ខ្លួនជនសង្ស័យមួយនាក់ ពាក់ព័ន្ធនិងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពត៖ ថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៦ ដោយអនុវត្តតាមបទបញ្ជាលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:៤៤នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ត្រី សៅ  វាសនា ប្រធានមន្ទីរស្រាវជ្រាវបង្ក្រាបបទល្មើស(ស្តីទី)ដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងអង្គភាពយុត្តិធម៌ សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រាច បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃព្រូស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ជិត ដាលី (ហៅតាំ) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្ររស់នៅភូមិពងទឹក ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្ដកំពត ។

+ វត្ថុតាងចាប់យករួមមាន៖

១- គ្រឿងញៀនចំនួន០៣កញ្ចប់(០២កញ្ចប់ធំនិង០១កញ្ចប់តូច)ទម្ងន់៥៥,៤៤ក្រាមថ្លឹងទាំងសំបក់ថង់។

២- ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១។

៣-ថង់ច្រកគ្រឿងញៀនមួយចំនួន។

៤- ឧបករណ៍ជក់គ្រឿងញៀន២។     

៥- ទូរស័ព្ទ ០១គ្រឿង។

៦- ម៉ូតូ០១គ្រឿង។

...

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទ ល្មើស កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print