កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបំបែកសំណុំរឿងយ៉ាងឆាប់រហ័សឃាត់ខ្លួនជនសង្ស័យ១១នាក់ករណីលួចមានស្ថានទម្ងន់ទោស,ទទួលផលចោរកម្មនិងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅថ្ងៃទី១៦ខែតុលានេះថា បន្ទាប់ពីបានការអនុញ្ញាតពីលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងនិងមានការសម្រប សម្រួលនីតិវិធីពី លោកស្រី ស្រុីម ស៊ាងភាជ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ តុលា ២០២៦ វេលាម៉ោង១៣.៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសអ.ហខេត្តកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានអ.ហ ស្រុករលាប្អៀរដឹកនាំដោយ លោក ហង្ស សុជាតិ មេបញ្ជាការរងខេត្ត បានចុះស្រាវជ្រាវនិងស៊ើបអង្កេតលេីករណី”អំពើលួចមានស្ថានទម្ងន់ទោសទទួលផលចោរកម្ម”និង”ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមបណ្ដឹងរបស់ប្រជាពលរដ្ឋ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ គង់ រៀម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនិងឃាត់ខ្លួនជនសង្ស័យ១១នាក់ភ្លាមៗ។

#ជនសង្ស័យរួមមាន÷
១-ឈ្មោះ គង់ រៀម ភេទប្រុសអាយុ៤២ឆ្នាំសញ្ជាតិខ្មែរ(ម្ចាស់ផ្ទះទទួលបញ្ចាំ)មុខរបរ កសិករ មានអាស័យដ្ឋានរស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
២-ឈ្មោះ ហឿន រដ្ឋា ប្រុសអាយុ ៣៤ ឆ្នាំសញ្ជាតិខ្មែរមុខរបរ(ជាងធ្វេីផ្ទះ)អាស័យដ្ឋានរស់នៅភូមិអណ្ដូងចេក ឃុំជើងគ្រាវស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៣-ឈ្មោះ យ៉ែម មករា ភេទប្រុសអាយុ២៣ឆ្នាំ សញ្ជាតិខ្មែរមុខរបរ(មិនច្បាស់លាស់)អាស័យដ្ឋានរស់នៅភូមិអណ្ដូងចេក ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៤-ឈ្មោះ ហុង វីន ភេទប្រុសអាយុ២០ឆ្នាំសញ្ជាតិខ្មែរមុខរបរ(កសិករ)អាស័យដ្ឋានរស់នៅភូមិស្រែអុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
៥-ឈ្មោះ វ៉ុន រតនា ភេទប្រុសអាយុ២១ឆ្នាំសញ្ជាតិខ្មែរមុខរបរ(កសិករ)អាស័យដ្ឋានរស់នៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៦-ឈ្មោះ ធា រិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំសញ្ជាតិខ្មែរមុខរបរ(កម្មករសំណង់)អាស័យដ្ឋានរស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៧-ឈ្មោះ ផន ប្រុសពេជ្រ ភេទប្រុសអាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរមុខរបរ មិនពិតប្រាកដ (ជនសង្ស័យលួចម៉ូតូ.ទូរសព្ទដៃ)អាស័យដ្ឋានរស់នៅភូមិគ្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៨-ឈ្មោះ ឃុន លាងហេង ភេទប្រុសអាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ(អ្នកទទួលផលចោរកម្ម)អាស័យដ្ឋានរស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
៩-ឈ្មោះ អេង ថាវរ៉ូត ភេទប្រុសអាយុ ៣១ឆ្នាំសញ្ជាតិខ្មែរ មុខរបរកសិករ(អ្នកទទួលផលចោរកម្ម)អាស័យដ្ឋានរស់នៅភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
១០-ឈ្មោះ ឆៃ មករា ភេទប្រុសអាយុ២៦ ឆ្នាំសញ្ជាតិខ្មែរមុខរបរកសិករ អាស័យដ្ឋានរស់នៅភូមិតាំងបំពង់ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
១១-ឈ្មោះ វន ប៊ុន ហេង ភេទប្រុសអាយុ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ អាសយដ្ឋានរស់នៅភូមិតាលោ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សម្ភារៈវត្ថុតាងដកហូតរួមមាន÷
១-ម៉ូតូចំនួន ០៧គ្រឿង ។
២-ទូរសព្ទដៃ ចំនួន២០គ្រឿង។
៣-ពូថៅ ចំនួន០១ដើម។
៤-ដាវ ចំនួន០១ដើម ។
៥-កាំបិតកាកុក ចំនួន០១ដើម។
៦-កាំភ្លើងខ្យល់ ចំនួន០២ដើម។
៧-ដងធ្នាក់ លលក ចំនួន០១ដេីម។
៨-ស្លាកលេខម៉ូតូ ចំនួន០៣។
៩-រណាអាឈើ ចំនួន០១ដេីម។
១០-កន្ត្រកម៉ូតូ ចំនួន០១។
១១-កាំម៉ូតូ ចំនួន០៤។
១២-ប៉ុស្តិ៍ផ្សារដែក ចំនួន០១គ្រឿង។
១៣-ម៉ូទ័របូមទឹក ចំនួន០១គ្រឿង។
១៤-ម៉ូទ័រស្វាន(មួយចំនួនមិនទាន់រាប់)។
១៥-សម្ភារៈជក់ថ្នាំញៀន០១ចំនួន។
១៦-កុំព្យូទ័រខូច ចំនួន០២គ្រឿង។
១៧- ប្រដាប់ចាក់តន្ត្រី ចំនួន០១គ្រឿង។
១៨-ខ្នោះដៃ ចំនួន០១ គូ។
១៩-គ្រាប់កាំភ្លើងខ្លីចំនួន០២គ្រាប់ម៉ាក(K54.K59)

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់រួមនិងវត្ថុតាងខាងលេីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដើម្បីបន្តនីតិវិធី។

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងសាទរចំពោះចំណាត់ការយ៉ាងឆាប់រហ័សរបស់តំណាងអយ្យការនិងកងកម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីភូមិឃុំមានសុវត្ថិភាព៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print