ក្រុមលួចកាត់ខ្សែភ្លើងនិងលួចម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋសមត្ថកិច្ចចាប់បានបណ្ដើរៗហើយ ក្នុងស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង÷ សមត្ថកិច្ចមូលដ្ឋានឃុំជ្រេស ស្រុកកំពង់ត្រឡាច ក្របួចបានក្រុមលួចខ្សែភ្លើងនិងម៉ូទ័របូមទឹករបស់ប្រជាពលរដ្ឋ ដែលបានធ្វើសកម្មភាព កាលពីពេលកន្លងមកបានចំនួន៤នាក់ហើយ។

 

ក្រុមដែលលួចកាត់ខ្សែភ្លើងនិងម៉ូទ័របូមទឹកមានគ្នា៤ នាក់ខាងលើនេះរស់នៅក្នុងភូមិ កញ្ជូង ឃុំជ្រេស ស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង។

 

ដោយឡែកតាមប្រភពបានឲ្យដឹងថា ក្រុមនេះមានគ្នា៦ នាក់នៅសល់២នាក់ទៀត ដែលសមត្ថកិច្ចកិច្ចកំពុងតែតាមរក និងយកមកអនុវត្តតាមនីតិវិធីច្បាប់។

 

បច្ចុប្បន្នជនសង្ស័យ ចំនួន៤ នាក់ នាព្រឹកថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចបានបញ្ជូនដល់អធិការដ្ឋាគរបាលស្រុកកំពង់ត្រឡាចហើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print