ប្រភពព័ត៌មានអនាមិកមួយបាននិយាយថា ក្នុងចំណោមជនរងគ្រោះនៃការបាញ់ប្រហារនៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុងប៊ែន រដ្ឋអូរីហ្គិន ភាគពាយ័ព្យសហរដ្ឋអាមេរិក មានកុមារបីនាក់ ហើយអ្នកវាយប្រហារក៏ត្រូវបានបាញ់សម្លាប់ផងដែរ។
មនុស្សបួននាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅថ្ងៃទី 15 ខែតុលា នៅសាលាបឋមសិក្សាមួយកន្លែងក្នុងទីក្រុងប៊ែន រដ្ឋអូរីហ្គិន ភាគពាយ័ព្យសហរដ្ឋអាមេរិក។ CNN និង CBS News ដោយដកស្រង់ប្រភពព័ត៌មានអនាមិក បានរាយការណ៍ថា ក្នុងចំណោមជនរងគ្រោះមានកុមារបីនាក់ ហើយអ្នកវាយប្រហារក៏ត្រូវបានបាញ់សម្លាប់ផងដែរ។
យោងតាមប៉ូលីសក្រុងប៊ែន ការហៅទូរស័ព្ទដំបូងដែលពួកគេទទួលបានគឺនៅម៉ោង 1 រសៀល (ម៉ោងក្នុងស្រុក) ទាក់ទងនឹងបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារលើរថយន្តមួយនៅសាលាបឋមសិក្សា Silver Rail។
អ្នកនាំពាក្យប៉ូលីសក្រុងប៊ែន លោកស្រី Sheila Miller បានប្រាប់អ្នកយកព័ត៌មានថា អ្នកស៊ើបអង្កេតមិនទាន់បានកំណត់អត្តសញ្ញាណមនុស្សដែលបាញ់សម្លាប់ជនសង្ស័យនៅឡើយទេ។
កន្លែងកើតហេតុសាលាបឋមសិក្សាត្រូវបានបិទ។ អាជ្ញាធរកំពុងបន្តការស៊ើបអង្កេតរបស់ពួកគេលើហេតុការណ៍នេះ៕
រូបថត: TTXVN










