យោងតាមReuters នៅថ្ងៃទី១៦ ខែតុលាបានអោយដឹងថា ជនតាំងលំនៅអ៊ីស្រាអែលរាប់សិបនាក់ដែលសកម្មប្រយុទ្ធបានដុតដើមអូលីវ និងគប់ដុំថ្ម ជនជាតិប៉ាឡេស្ទីន ក្នុងការវាយប្រហាររួមគ្នាមួយកាលពីថ្ងៃសុក្រ លើការប្រមូលផលរបស់ភូមិមួយក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ពីរនាក់រងរបួស រួមទាំងអ្នកកាសែតម្នាក់ផងដែរ។
សាក្សីរបស់ Reuters បាននិយាយថា អ្នកតាំងលំនៅប្រហែល 80 នាក់ ដែលខ្លះកាន់កំប៉ុងហ្គាស បានចុះពីលើភ្នំមួយនៅពីលើចម្ការអូលីវជាជួរ ជាកន្លែងដែលអ្នកភូមិមកពី Abu Falah បានប្រមូលផ្តុំគ្នាដើម្បីបេះផ្លែឈើទុំ ដែលជាប្រពៃណីប្រចាំឆ្នាំដ៏គួរឱ្យស្រឡាញ់ក្នុងជីវិតរបស់ប៉ាឡេស្ទីន។
អ្នកតាំងលំនៅបានឈរជើងនៅពីមុខផ្លូវលំនៃដើមអូលីវ។ ពួកគេខ្លះបានប្រើខ្សែពួរដើម្បីបាញ់ថ្មទៅកាន់អ្នកភូមិប៉ាឡេស្ទីន ដែលបានចុះទៅបាតភ្នំមុនពេលរើស និងគប់ថ្មដើម្បីការពារខ្លួន។
លោក Moutaz Abdelhadi អាយុ ៤២ ឆ្នាំ ជាកសិករម្នាក់ដែលបានឃើញការវាយប្រហារនៅ Abu Falah បាននិយាយថា “អ្នកតាំងលំនៅចង់វាយប្រហារយើង និងបង្ខំយើងឱ្យចាកចេញពីផ្ទះរបស់យើង”។
នៅពាក់កណ្តាលនៃការវាយប្រហារ យ៉ាងហោចណាស់មានរថយន្តយោធាអ៊ីស្រាអែលពីរគ្រឿងបានបើកឆ្លងកាត់តំបន់នោះ ដោយបានបោះធូលីដីឡើង ខណៈពេលដែលអ្នកភូមិរត់ចេញពីផ្លូវរបស់ពួកគេ។
រូបថត: Reuters










