មិត្តភាពកម្ពុជា-ចិន គឺជាកម្លាំងជំរុញឱ្យទំនុកចិត្តក្លាយជាកិច្ចសហប្រតិបត្តិការ និងឱកាសក្លាយជាវិបុលភាពរួម ដើម្បីកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ មិត្តភាពរវាងប្រទេសកម្ពុជា និង ប្រទេសចិន គឺជាកម្លាំងជំរុញឱ្យទំនុកចិត្តក្លាយជាកិច្ចសហប្រតិបត្តិការ និងឱកាសក្លាយជាវិបុលភាពរួម ដើម្បីកសាងអនាគតកាន់តែភ្លឺស្វាងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ នេះគឺជាការវាយតម្លៃ របស់លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម។

 

ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ, ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានកើនឡើង ៦៧.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយផលិតផលកសិកម្មកម្រិតគុណភាពខ្ពស់របស់កម្ពុជា ដូចជា ផ្លែម៉ែនក្រៀម ផ្លែខ្នុរស្រស់ជាដើម ទទួលបានវិញ្ញាបនបត្រភូតគាមអនាម័យសម្រាប់ការនាំចេញ ទៅកាន់ប្រទេសចិន។ ឯកឧត្តមបន្តថា «ចិននិងកម្ពុជា គឺជាមិត្តភក្តិពិតប្រាកដនិងជាដៃគូដ៏ល្អ ដែលបានរួមសុខទុក្ខជាមួយគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក ចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ និងយូរអង្វែង»។

 

ឯកឧត្តម Wang Wenbin បានលើកឡើងដូច្នេះ ក្នុងពិធីអបអរខួបនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នាពេលថ្មីៗនេះ។

 

ជុំវិញការលើកឡើងទាំងនេះ, លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គម បានប្រាប់ នៅថ្ងៃទី១៦ ខែតុលានេះថា «តាមទស្សនៈរបស់ខ្ញុំ ការកើនឡើងនៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិន និងការ ពង្រីកលទ្ធភាពនាំចេញផលិតផលកសិកម្មផ្សេងទៀត មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃពាណិជ្ជ កម្មទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឱកាសរបស់កម្ពុជាក្នុងការប្រើប្រាស់ភាពជាដៃគូជាមួយ ចិន ដើម្បីជំរុញការធ្វើទំនើបកម្មវិស័យកសិកម្ម និងបង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុក។ ប្រសិន បើកម្ពុជាយើងអាចភ្ជាប់ការផលិតទៅនឹងការកែច្នៃ ស្តង់ដារគុណភាព និងទីផ្សារបានកាន់តែប្រសើរ នោះកិច្ចសហប្រតិបត្តិការនេះនឹងអាចបង្កើតផលប្រយោជន៍យូរអង្វែងសម្រាប់កសិករ សហគ្រាស និង សេដ្ឋកិច្ចជាតិ»។

 

លោកបណ្ឌិត កៅ មុយថង អ្នកវិភាគសង្គមបន្តថា «ចំពោះការលើកឡើងរបស់ឯកឧត្តម Wang Wenbin អំពី «មិត្តភាពដែកថែប» ខ្ញុំយល់ថា ជាការ ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន ដែលមិនត្រឹមតែផ្អែកលើមនោសញ្ចេតនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានបង្ហាញតាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងលទ្ធផលជាក់ស្តែងក្នុងវិស័យនានា ដែលបង្កើតផលប្រយោជន៍ទៅវិញទៅមក។ សម្រាប់កម្ពុជា កិច្ចសហប្រតិបត្តិការជាមួយចិនបានបង្កើតឱកាសក្នុងការពង្រីកទីផ្សារ ទាក់ទាញការវិនិយោគ និង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។»។

 

«ជារួម ខ្ញុំចាត់ទុកវឌ្ឍនភាពនេះជាឱកាសដ៏ល្អសម្រាប់កម្ពុជាក្នុងការប្រែក្លាយសក្តានុពលកសិកម្ម ទៅជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិ ការ និងទំនុកចិត្ត ដើម្បីធានាឱ្យប្រជាជននៃប្រទេសទាំងពីរទទួលបានផលប្រយោជន៍កាន់តែច្រើន ព្រមទាំងធ្វើឱ្យមិត្តភាពដែកថែបកម្ពុជា-ចិនកាន់តែរឹងមាំ និងយូរអង្វែង។ នេះគឺជាការគូសបញ្ជាក់របស់បញ្ញវន្តរូបនេះដដែល៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print