ករណីបុរសម្នាក់ផឹកស្រាស្រវឹងអុកឡុកក្នុងហាងផឹកស៉ី និងជេរទៅលើកម្លាំងសមត្ថកិច្ច នៅភូមិទួលសង្កែដោះស្រាយបញ្ចប់ត្រឹមសុំទោស

ចែករំលែក៖

ភ្នំពេញ÷ករណីបុរសម្នាក់ផឹកស្រាស្រវឹងអុកឡុកក្នុងហាងផឹកស៉ី និងជេរទៅលើកម្លាំងសមត្ថកិច្ច នៅចំណុចផ្លូវ៩៩ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលវេលាម៉ោង២៣:៥០នាទី យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថា ក្រោយកើតមានរឿងហេតុខាងលើរួច មក នៅវេលាម៉ោង១១ព្រឹក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១ នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានកោះហៅភាគីពាក់ព័ន្ធទាំងសងខាង ទៅធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី១។

ភាគីទី១ ជាជនរងគ្រោះ ឈ្មោះ មើក សុខជា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ម្ចាស់ហាង) មានទីលំនៅផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

ភាគីទី២ មានគ្នា០៣នាក់ ក្នុងនោះរួមមានឈ្មោះ ជួនវីរ: វិទូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ( មានជំងឺទាក់ទងនឹងបញ្ហាប្រព័ន្ធប្រសាទ ) យោងតាមលិខិតបញ្ជាក់លេខ HS-100997 ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។ ទី២ឈ្មោះ វុឌ្ឍ វណ្ណាវត្តី  ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ ទី៣ ឈ្មោះ លី សុនីតា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។ អ្នកទាំង០៣នាក់ មានទីលំនៅ បន្ទប់ជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ 

...

ក្រោយពីសមត្ថកិច្ចសួរនាំ ភាគីទាំងពីរនោះហើយ ពួកគេក៏បានសម្របសម្រួល និងរកដំណោះស្រាយជាមួយគ្នាហើយបានសម្រេចឯកភាពគ្នា មិនប្តឹងប្តល់គ្នានោះទេ សូមបញ្ចប់រឿង និងស្នើសុំសមត្ថកិច្ច សម្របសម្រួលបញ្ចប់រឿង ដោយភាគីទី២ ( មានគ្នា០៣នាក់ ) បានទទួលស្គាល់កំហុស និងធ្វើការសុំទោសទៅកាន់ ភាគីទី១ (ម្ចាស់ហាង) ព្រមទាំងសុំទោសសមត្ថកិច្ច និងជាសារធារណ:លើកំហុសឆ្គងរបស់ពួកខ្លួន ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print