រថយន្ត Mercedes បើកលឿនពេលភ្លៀង ជ្រុលបុករបាំងថ្មបាក់មួយកង់ ខូចខាតមុខយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Mercedes ពណ៌ស​មួយគ្រឿង បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់មួយកង់ ធ្វេីឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

​     ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១២:៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Mercedes ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2CC-9336 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង​ រថយន្តក៏បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរបាំងថ្មបាក់អស់មួយកង់ និងធ្វើឱ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ជាសំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានមនុស្សរងរបួសឡើយ។

...

​    ក្រោយកើតហេតុ អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ​ និងបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួចបានស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីជាបន្តទៀត​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print