បង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោក online Scames នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារចម្រុះរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងដឹកនាំចុះអនុវត្តន៍ដោយលោក ឯក ឃុនជឿន និង លោក ពេញ ភារម្យ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងបានការសម្របសម្រួលពី លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចទីតាំង អគារខុនដូរ ប៊ូ ដោយជូ ប្លុកអគារC របស់ឈ្មោះ ចាង តាវ ជនជាតិ ចិន ស្ថិតនៅអគារលេខៈB៩១៧ ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

លទ្ធផលត្រួតពិនិត្យទីតាំងរកឃើញ ជនបរទេសសរុប 20 នាក់ / 02 សញ្ជាតិ (ចិន, កូរ៉េ) ក្នុងនោះ=

1- ស្នាក់នៅខុសច្បាប់= 13 នាក់ (កូរ៉េ 02 នាក់, ចិន 11 នាក់)

2- ប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ= 01 នាក់ (ជនជាតិចិន) ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ បន្តនីតិវិធី។

 

ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អគារC ជាន់ទី៥ បន្ទប់លេខ05-17 »មនុស្សសរុបចំនួន 06 នាក់ ជនជាតិចិន »សម្ភារៈមានដូចជា : -ទូរស័ព្ទដៃ ចំនួន 26 គ្រឿង -កុំព្យូទ័រយួរដៃចំនួន 06 គ្រឿង -All in One ចំនួន 03 គ្រឿង។

 

ក្រុមជនសង្ស័យខាងលើបានប្រើប្រាស់ប្រទេសកម្ពុជា លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(OnlineScams) ក្រោមរូបភាពផ្តល់ឱកាសការងារក្លែងក្លាយ(Work Scams)ដែលមានគោលដៅទៅប្រទេសអាមេរិក ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print