លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិភាគនិរតី រួមមានខេត្តកំពត កែប ព្រះសីហនុ និងតាកែវ ដែលបានរៀបចំរួមគ្នានៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត ៖ ពិតជាមានសេចក្តីរីករាយដែលបានជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូពេទ្យ ក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិភាគនិរតី រួមមានខេត្តកំពត កែប ព្រះសីហនុ និងតាកែវ ដែលបានរៀបចំរួមគ្នានៅខេត្តកំពត។ នេះជាប្រសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

 

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ៖ ក្រោយបញ្ចប់ការងារផ្លូវការ បានឆ្លៀតទស្សនា រូបសំណាកបាតដៃសុភមង្គល និងបានឃើញសមិទ្ធផលថ្មីៗ ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ និងគោលដៅទេសចរណ៍ ដែលកំពុងរួមចំណែកលើកកម្ពស់ភាពទាក់ទាញរបស់ខេត្តកំពត។

 

ពេលរសៀលនៅរាជធានីភ្នំពេញ បានទទួលជួបជាមួយប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ ហើយពិតជារីករាយដែលបានឃើញសក្តានុពល វិន័យ និងថាមពលរបស់យុវជនវ័យក្មេង ក្នុងភាពជាតំណាងជាតិមាតុភូមិនៅលើឆាកអន្តរជាតិ។

 

ជាមួយគ្នានេះ ក៏បានបន្តចុះពិនិត្យដំណើរការកំណែសន្លឹកកិច្ចការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនតាមកិច្ចព្រមព្រៀងការងារ សម្រាប់កម្រិតមធ្យមសិក្សា។ ខណៈដែលបេក្ខជន និងក្រុមគ្រួសារ កំពុងទន្ទឹងរង់ចាំលទ្ធផល ក្រុមការងារបាននិងកំពុងបន្តសស្រាក់សស្រាំខិតខំបញ្ចប់ដំណើរការកំណែឱ្យបានឆាប់រហ័ស ប្រកបដោយភាពហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ដោយរក្សាបាននូវតម្លាភាព សុក្រឹតភាព និងយុត្តិធម៌ សម្រាប់ទាំងអស់គ្នា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print