ខេត្តបាត់ដំបង÷ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចែងមានជ័យនៃអធិការដ្ឋាននគរបាល ស្រុកបាណន់ បានទទួលបណ្ដឹងពីជន រងគ្រោះឈ្មោះ រស់ រ៉េន ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបងប្ដឹងរាយការណ៍ពីករណី ចោរ លួចយកម៉ូតូ ខណៈគាត់ទៅដាក់បង្កៃត្រី នៅចំណុចទំនាបព្រីង ភូមិរូង ឃុំចែងមាន ជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបានទុក ម៉ូតូម៉ាក ហុងដាឌ្រីម (Honda Dre am) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ពាក់ផ្លាកលេខ ភ្នំពេញ 1CE -8330 ចោលនៅក្បែរមាត់ប្រឡាយ ក៏ត្រូវជនសង្ស័យលួចយកម៉ូតូ ទៅបាត់។
-សម្ភារៈបាត់បង់៖ម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ1CE-8330 ។
ផ្អែកលើបញ្ហានេះនិងស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការចង្អុលទិសដឹកនាំរបស់ឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិ ការនគរបាលស្រុកបាណន់ដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចែងមានជ័យចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវដោយ សហការជាមួយជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ល្ពៅនៃអធិការដ្ឋាន នគរបាលស្រុកសំឡូតដែលមាន លោកវរសេនីយ៍ទោ ម៉ែន រីម ជាអធិការកំណត់មុខសញ្ញាបាននិងឈានដល់ ការឃាត់ខ្លួនឈ្មោះ សុខ វិ សាល ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបា ណន់ ខេត្តបាត់ដំបង ។
-វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ1CE-8330។
ក្រោយពីធ្វើការសាកសួរជន សង្ស័យខាងលើ បានឆ្លើយសារភាពថា គេពិតជាបានធ្វើសកម្មភាព លួចយកម៉ូតូ
របស់ជនរងគ្រោះប្រាកដមែន ដោយហែកអាវម៉ូតូផ្នែកខាងមុខតខ្សែភ្លើងដើម្បីបញ្ឆេះ រួចជិះគេចចេញពីកន្លែងនោះសំដៅទៅផ្លូវអក្សរតេ ស្រុកសំឡូត ដល់កន្លែងស្ងាត់បានទាញហែកផ្លាកលេខម៉ូតូបោះចោលក្បែរផ្លូវតែម្ដង ។
មកដល់ពេលនេះសមត្ថកិច្ចបា នបញ្ជូនជនសង័្សយមកកាន់ ការិយាល័យជំ នាញអនុវត្តតាមផ្លូវច្បាប់រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖ សុរិយា










