ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវសុខៗស្រាប់តែមានរថយន្តស្តារិចមួយគ្រឿងបេីកមកបុកពីក្រោយបណ្តាលឲ្យដួលរងរបួសហេីយរថយន្តបេីកគេចខ្លួនបាត់ ជ នរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុ ការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង១១និង៣៤នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រកៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ អុឹង សុខាន់ណារ៉ា ភេទប្រុស អាយុ៦៩ឆ្នាំ រងរបួស ហូរឈាមតាមត្រចៀក មានអាសយដ្ឋាននៅ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមសង់ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកស្តារិចមិនចាំស្លាកលេខមួយគ្រឿងធ្វេីដំណេីរមកពីក្រោយលឿនជ្រុលបុកបណ្តាលឱ្យរងរបួសហេីយបេីកគេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕












